រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៩ នេះ សព​ក្មេង​ប្រុស​ម្នាក់​បាត់​ខ្លួន​ ឃើញ​តែ​ខោខ្លី​នៅ​មាត់ទឹក​រណ្ដៅ​ដី​ដ៏​ជ្រៅ​មួយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​មង្គល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​នោះ ត្រូវ​បាន​រក​ឃើញ​ហើយ​ដោយ​ក្រុម​អ្នក​ជំនាញ​មុជ​ទឹក​​ដែល​ក្រុម​គ្រួសារ​ជួល​ឱ្យ​រាវ​រក ។

សេចក្តីរាយការណ៍​បន្ត​ទៀតថា ក្មេង​ប្រុស​ដែល​លង់ទឹក​ស្លាប់​នេះ​ឈ្មោះ ហ៊ាន រ៉ូ​ហ្សា អាយុ​១៣​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ក្នុងភូមិ​ដីដុះ​ក្រោម ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ សព្វថ្ងៃ​ស្នាក់​នៅ​ម្ដុំ​ពោធិ៍​ចិន​តុង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

សេចក្តី​រាយ​ការណ៍​បន្ត​ថា ខណៈ​ពេល​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​មើល​ឃើញ​សព​កូន​ប្រុស​ក្លាយ​ជា​បែប​នេះ ម្តាយ​ក្មេង​រងគ្រោះ​បាន​ដួល​សន្លប់​បាត់​បង់​ស្មារតី​នៅ​នឹង​កន្លែង​កើតហេតុ​ ដោយ​សារ​គាត់​ស្លុត​ពេក ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]