ភ្នំពេញ៖ កាលពីថ្ងៃទី១ ខែមិនាឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន BMG Corporation Co.,Ltd និង ក្រុមហ៊ុន Farlin Industrial (Taiwan) Co.,Ltd បានសហការគ្នារៀបចំ “ពិធីសម្ពោធផលិតផល ហ្វាលីន ដោយមានការចូលរួមពីតំណាងចែកចាយជាង ១៥០នាក់ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

“ពិធីសម្ពោធផលិតផល ហ្វាលីន” ជាផ្លូវការនេះមានការអញ្ជើញចូលរួមពីអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តមបណ្ឌិត សុក ស៊ីផាណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។  លោកស្រី សៀប ចាន់ធី នាយកប្រតិបត្តិនៃក្រុមហ៊ុន BMG Corporation Co.,Ltd និង លោក ស៊ុង ហានស៊ា ដែលជានាយកប្រតិបត្តិ Farlin Industrial (Taiwan) Co.,Ltd និងដៃគូពាណិជ្ជកម្មជាច្រើន។

លោកស្រី សៀប ចាន់ធី
ឯកឧត្តមបណ្ឌិត សុក ស៊ីផាណា

លោក ស៊ុង ហានស៊ា ដែលជានាយកប្រតិបត្តិនិងតំណាងដ៏ខ្ពង់ខ្ពស់របស់រោងចក្រផលិតផលហ្វាលីនបានថ្លែងក្នុងកម្មវិធីនេះថា៖ ក្រុមហ៊ុន Farlin ជាផលិតផលដែលមានឈ្មោះល្បីតាំងពីឆ្នាំ ១៩៧២ និងមានទីស្នាក់ការនៅចំកណ្តាលនៃប្រទេសតៃវ៉ាន់។ Farlin ជាផលិតផលរបស់ទារកនិងកុមារ ដែលមានគុណភាពខ្ពស់និងបានដាក់លក់ផលិតផលរបស់ខ្លួន នៅលើពិភពលោកតាំងពីជាង៤ទសវត្សរ៍ មុនមកម៉្លេះ ។ Farlin ត្រូវបានចែកចាយផលិតផលរបស់ខ្លួនជាង ៨០ប្រទេស ទូទាំងពិភពលោកនិងជាផលិតផល ទារក និង កុមារដែលល្បីជាងគេរបស់តៃវ៉ាន់។

Farlin បានរក្សានូវជំហររបស់ខ្លួនក្នុងការផលិតនូវផលិតផលដែល មានសុវត្ថិភាពគិតពីសុខភាព និងមាន ផាសុកភាព ព្រោះ Farlin ពិតជាបានយកចិត្តទុកដាក់ដល់បរិស្ថាននិងអតិថិជនរបស់ខ្លួនជាចំបងនិងទទួលបាន នូវការទុកចិត្តពីអតិថិជន។ រាល់ផលិតផលរបស់ Farlin ត្រូវបានបញ្ជាក់ថាមានគុណភាព និងមានសុវត្ថិភាពខ្ពស់ ដោយមន្ទីរពិសោធន៏ល្បីៗ ជាច្រើន។
លោកសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការអាជីវកម្មជាមួយនឹង ក្រុមហ៊ុន BMG Coproration Co., Ltd និង ផលិតផល Farlin នឹងក្លាយជាផលិតផលដែលឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក ស៊ុង ហានស៊ា
ពិធីសម្ពោធផលិតផល ហ្វាលីន

លោកស្រី សៀប ចាន់ធី ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន BMG បានថ្លែងក្នុងកម្មវិធីនេះថា ៖

ក្រុមហ៊ុន “BMG Corporation Co., Ltd” ត្រូវបានបង្កើតឡើងតាំងពីខែមេសាឆ្នាំ ២០០៥ មកម្ល៉េះ ដែលជាក្រុមហ៊ុនចែកចាយផលិតផលទារក ផលិតផលរបស់អ្នកម្តាយ និងសម្ភារៈក្មេងលេង ដែលឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ផលិតផលទាំងនោះ ជាផលិតផលដែលមានឈ្មោះល្បី គុណភាពខ្ពស់និងនាំចូលពីតៃវ៉ាន់ និងបណ្តាប្រទេសល្បីៗជាច្រើនទៀត។ ក្រុមហ៊ុន “BMG Corporation Co., Ltd និងក្រុមហ៊ុន Farlin ជាក្រុមហ៊ុនតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលផ្គត់ផ្គង់នូវសម្ភារៈរបស់ទារកនិងកុមារ។ ផលិតផល Farlin ជាផលិតផលដែលមានគុណភាពខ្ពស់ និងមានសម្ភារៈរបស់ទារក និងកុមារ ជាច្រើនមុខដើម្បីបំពេញតម្រូវការ ប្រចាំថ្ងៃរបស់ពួកគេ តាំងពីចុងសក់រហូតដល់ចុងជើង មានទាំងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍សម្ភារៈដើរកម្សាន្តនៅខាងក្រៅផ្ទះ។ ផលិតផល Farlin មានដូចជា ៖ - សាប៊ូដុសខ្លួន សាប៊ូកក់សក់ សាប៊ូបន្ទន់សក់ សាប៊ូលាងដប - ដបទឹកដោះគោ ច្រាសលាងដបទឹកដោះគោ ដបបញ្ចុកបបរក្មេង និងប្រដាប់ក្មេងមឹមលេង Pacifier - ឡេរក្សាសំណើមស្បែក - កន្ទប Nappy និង ក្រដាសសើម - សំលៀកបំពាក់ ស្បែកជើង - គ្រែគែង មុង ។ល។
ពិធីសម្ពោធផលិតផល ហ្វាលីន
ពិធីសម្ពោធផលិតផល ហ្វាលីន

លោកស្រី សៀប ចាន់ធី មានប្រសាសន៍បន្ថែមទៀតថា ៖
 

ក្រុមហ៊ុន BMG Corporation Co.,Ltd មានការចូលរួមសហការ ដោយក្រុមអ្នកជំនាញខាងផ្នែកទារកដែលទាក់ទងនឹងការបំបៅទារកទើបនឹងកើតរហូតដល់កុមារ ។ កត្តាទាំងអស់នេះហើយដែលធ្វើអោយក្រុមហ៊ុនរបស់យើងខ្ញុំ បានក្លាយជាក្រុមហ៊ុនចែកចាយសម្ភារៈ របស់ទារក កុមារ និងសម្ភារៈរបស់អ្នកម្តាយ គ្រប់ប្រភេទ ដែលឈានមុខគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

កម្មវិធីត្រូវបានបញ្ចប់ដោយ ភាពសប្បាយរីករាយពីសំណាក់ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួម ព្រមជាមួយការចូលរួមសម្តែងពីតារាចម្រៀង កញ្ញា មាស សុខសោភា និងមានការចាប់ឆ្នោតផ្សងសំណាង ជាច្រើនរង្វាន់ផងដែរ ៕

ពិធីសម្ពោធផលិតផល ហ្វាលីន
ពិធីសម្ពោធផលិតផល ហ្វាលីន
ពិធីសម្ពោធផលិតផល ហ្វាលីន
ពិធីសម្ពោធផលិតផល ហ្វាលីន
ពិធីសម្ពោធផលិតផល ហ្វាលីន
ពិធីសម្ពោធផលិតផល ហ្វាលីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]