អង់គ្លេស៖ ក្លិបបាល់ទាត់ Manchester City ត្រូវគេរំពឹងថា អាចនឹងប្រឈមមុខនឹងការផ្អាកមិនឱ្យចូលលេងពានរង្វាន់ក្របខណ្ឌ UEFA បន្ទាប់ពីមានរឿងរ៉ាវបែកធ្លាយអំពីករណីនៃការរំលោភបំពាន ច្បាប់ហិរញ្ញវត្ថុរបស់ UEFA ឬ UEFA’s Financial Fair Play Rule។ មិនត្រឹមតែប៉ុណ្ណោះ Man City ក៏កំពុងត្រូវប្រឈមមុខនឹងការស៊ើបអង្កេតពីសហព័ន្ធបាល់ទាត់អង់គ្លេស (FA) ពាក់ព័ន្ធករណីរបស់កីឡាករ Bruno Zuculini ផងដែរ។

កីឡដ្ឋានរបស់ Manchester City

ក្លិប Manchester City ត្រូវបានស៊ើបអង្កេតដោយ UEFA បន្ទាប់ពីមានការបែកធ្លាយ Email មួយកាលពីខែវិច្ឆិកាកន្លងទៅ ដែលបង្ហាញពីភាពមិនប្រក្រតីនៃហិរញ្ញវត្ថុរបស់ក្លិប ដែលពាក់ព័ន្ធនឹងកញ្ចប់លុយរបស់ក្រុមហ៊ុន Abu Dhabi ដែលជាអ្នកឧបត្ថម្ភធំរបស់ក្លិប។ UEFA មានការកំណត់យ៉ាងតឹងរឹង អំពីចំនួនទឹកប្រាក់ដែលត្រូវយកមកប្រើពីម្ចាស់ក្លិបដោយផ្ទាល់ ដើម្បីធ្វើយ៉ាងណាចៀសវាង និងទប់ស្កាត់អតិផរណាហួសប្រមាណនៅក្នុងទីផ្សារបាល់ទាត់។

កីឡដ្ឋានរបស់ Manchester City

ដោយឡែកលោក Yves Leterme ជាប្រធានផ្នែកស៊ើបអង្កេតនៃការគ្រប់គ្រងហិរញ្ញវត្ថុ នៃស្ថាប័ន UEFA បានឱ្យដឹងកាលពីខែមករាថា បើសិនជាការស៊ើបអង្កេតនេះរកឃើញកំហុសរបស់ Man City ពិតមែន នោះក្លិបអង់គ្លេសមួយនេះ នឹងប្រឈមមុខនឹងទណ្ឌកម្មធ្ងន់ធ្ងរតែម្តង គឺការដកចេញពីការប្រកួតប្រជែងពានរង្វាន់ក្របខណ្ឌ UEFA ទាំងអស់។ 

សូមជម្រាបថា ច្បាប់ហិរញ្ញវត្ថុ Financial Fair Play ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១២ ក្នុងគោលបំណងទប់ស្កាត់មិនឱ្យមានលំហូរលុយចូលទៅកាន់ក្លិបច្រើនហួសប្រមាណ និងអាចឱ្យក្លិបតូចៗ ដែលមានប្រភពហិរញ្ញវត្ថុតិចតួចផ្សេងទៀត អាចមានឱកាសប្រកួតប្រជែងដោយស្មើភាពគ្នា។ កន្លងមកក្លិបធំៗមួយចំនួនដូចជា Besiktas, Galatasaray និង Bursaspor ជាដើមសុទ្ធតែធ្លាប់ទទួលរងការពិន័យពី UEFA បន្ទាប់ពីបានរកឃើញថាបានបំពានទៅលើច្បាប់នេះ៕

អ្នកគាំទ្ររបស់ Manchester City

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]