វៀតណាម៖ សារព័ត៌មានកូរ៉េខាងត្បូងមួយ បានយកដំបូលអគារពិតៗមកថតផ្សាយ កំពុងតែទទួលបានការកោតសរសើរ និងភ្ញាក់ផ្អើលពេញបណ្តាញសង្គម។

ដូចដែលអ្នករាល់គ្នាដឹងស្រាប់ហើយថា ជាទូទៅនៅពេលមើលទូរទស្សន៍ Background ឬផ្ទៃខាងក្រោយរបស់អ្នកអានព័ត៌មានរមែងមានទេសភាពអគារខ្ពស់ៗជាដើម។

ជាក់ស្តែង ថ្មីៗនេះស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ MBC បានធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីថតផ្សព្វផ្សាយព័ត៌មានអំពីកិច្ចប្រជុំកំពូល រវាងសហរដ្ឋអាមេរិកលោក Donald Trump និងកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ ពួកគេបានរកឃើញកន្លែងខ្ពស់មួយដើម្បីធ្វើការផ្សព្វផ្សាយចេញពីទីនោះយកតែម្តង។ 

ជាការពិតណាស់ ជំនួសដោយការប្រើប្រាស់ ផ្ទៃខាងក្រោយពណ៌បៃតងGreen Screen ពួកគេក៏ប្រើប្រាស់ផ្ទៃខាងក្រោយពិតៗ អមជាមួយទេសភាពអាគារខ្ពស់ៗនៅលើដំបូលសណ្ឋាគារ Hanoi Daewoo ក្នុងទីក្រុងហាណូយ។

ក្រុមសារព័ត៌មានកូរ៉េផ្សព្វផ្សាយព័ត៌មាននៅលើដំបូលអគារពិតៗ

ទិដ្ឋភាពពេលយប់ក្នុងទីក្រុងហាណូយ ពិតជាស្រស់ស្អាត និងគួរឱ្យទាក់ទាញខ្លាំងមែនទែន។ អ្នកលេងហ្វេសប៊ុកជាច្រើន បានកោតសរសើរ និងភ្ញាក់ផ្អើលជាខ្លាំង។ ដោយឡែក ក៏មានអ្នកខ្លះបានឌឺឌងដាក់សារព័ត៌មានដទៃទៀតផងដែរ។

គួរឲ្យដឹងផងដែរថា យ៉ាងណាមិញ ចំពោះកិច្ចប្រជុំកំពូលនៅក្នុងទីក្រុងហាណូយ លោកប្រធានាធិបតីអាមេរិក Donald Trump បានធ្វើសេចក្តីប្រកាសមួយថា មិនមានកិច្ចព្រមព្រៀងណាមួយធ្វើបានសម្រេចរវាងអាមេរិក និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុននោះទេ។

លោកបានពន្យល់បន្ថែមថា លោកបានធ្វើការច្រានចោលអំពីសំណើររបស់កូរ៉េខាងជើងទាក់ទិនទៅនឹងការលុបចោលទណ្ឌកម្មដែលមានស្រាប់ទាំងអស់នោះនៅក្នុងប្រទេសកូរ៉េខាងជើង៕ 

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ក្រុមសារព័ត៌មានកូរ៉េផ្សព្វផ្សាយព័ត៌មាននៅលើដំបូលអគារពិតៗ
ក្រុមសារព័ត៌មានកូរ៉េផ្សព្វផ្សាយព័ត៌មាននៅលើដំបូលអគារពិតៗ
ក្រុមសារព័ត៌មានកូរ៉េផ្សព្វផ្សាយព័ត៌មាននៅលើដំបូលអគារពិតៗ
ក្រុមសារព័ត៌មានកូរ៉េផ្សព្វផ្សាយព័ត៌មាននៅលើដំបូលអគារពិតៗ
ក្រុមសារព័ត៌មានកូរ៉េផ្សព្វផ្សាយព័ត៌មាននៅលើដំបូលអគារពិតៗ
Comment អ្នកលេងហ្វេសប៊ុក
Comment អ្នកលេងហ្វេសប៊ុក
ក្រុមសារព័ត៌មានកូរ៉េផ្សព្វផ្សាយព័ត៌មាននៅលើដំបូលអគារពិតៗ
ក្រុមសារព័ត៌មានកូរ៉េផ្សព្វផ្សាយព័ត៌មាននៅលើដំបូលអគារពិតៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]