ភ្នំពេញ៖ អ្នកណាៗក៏តែងតែសរសើរពីជីវិតដ៏ល្អរបស់ តារាសម្តែងស្រី និងអ្នកជំនួញអ្នកនាងគង់ ចាន់ស្រីមុំ ព្រោះថានាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត ជីវិតហាយសូរនោះទេ ក៏ប៉ុន្តែតារារូបនេះក៏មានស្វាមី ដែលតែងតែផ្តល់ភាពកក់ក្តៅ និងមើលថែដល់នាងគ្រប់ពេល។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីកូន១រូបនេះ បានធ្វើការបង្ហោះនូវវីដេអូ ដែលបង្ហាញពីទឹកចិត្តដ៏ល្អរបស់ស្វាមីជាទីស្រលាញ់របស់ខ្លួន បានធ្វើការរៀបចំខ្លួនឲ្យនាង អ៊ុតសម្លៀកបំពាក់ជូននាង ដោយមិនរអ៊ូមួយម៉ាត់ មុននឹងធ្វើដំណើរចេញទៅក្រៅ។

ទង្វើបែបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន បានសរសើរដល់នាង ដែលពិតជាមានសំណាងមានស្វាមីល្អ តែងតែមើលថែគ្រប់ពេល សូម្បីតែរឿងរៀបចំសម្លៀកបំពាក់ផ្ទាល់ខ្លួន។ រីឯប្តីនាងក៏បាន ធ្វើជាប្តីល្អ និងឪពុកល្អសម្រាប់កូនថែមទៀត មិនត្រឹមតែប៉ុណ្ណោះនៅក្នុងវីដេអូមួយនេះ លោកក៏បានបង្ហាញអារម្មណ៍ល្អ និងធ្វើឡើងដោយក្តីរីករាយ គួរឲ្យសរសើរ។

រាល់សកម្មភាព ក្តីស្រលាញ់ដែលស្វាមីនាងបានផ្តល់ឲ្យ ក៏បូករួមនឹងជីវិតឯកជនរបស់នាង អាចនិយាយបានថាតារាស្រីរូបនេះ ពិតជាមានសំណាង មិនថារឿងគូជីវិត និងរឿងដទៃទៀតនោះទេ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងកូនស្រី
ស្វាមីគង់ ចាន់ស្រីមុំ រៀបចំអ៊ុតសម្លៀកបំពាក់ឲ្យនាង
ស្វាមីគង់ ចាន់ស្រីមុំ រៀបចំអ៊ុតសម្លៀកបំពាក់ឲ្យនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម សីហា