ម៉ាឡេស៊ី៖ «ឯងត្រូវតែខំរៀនសូត្រ ពេលធំឡើងមានសញ្ញាប័ត្រទើបរកលុយបានច្រើន បើមិនដូច្នេះទេ គេមិនឱ្យលុយឯងច្រើននោះទេ។»

យើងជឿជាក់ថាអ្នករាល់គ្នាភាគច្រើនសុទ្ធសឹងតែធ្លាប់ឮសំដីនេះចេញពីមាត់របស់ឪពុកម្តាយ បងប្អូន គ្រូបង្រៀន ឬមិត្តភក្កិរបស់អ្នកជាក់ជាពុំខាន។ ជាក់ស្តែងអ្នកនឹងមានការភ្ញាក់ផ្អើលនៅពេលដឹងថាការពិតថា សញ្ញាប័ត្រពិតជាមានប្រយោជន៍ខ្លាំងមែនសូម្បីតែការរកស៊ីផ្លូវភេទក៏ដោយ។

របាយការណ៍បានបង្ហាញថា ក្រៅពីរូបសម្បត្តិស្រស់ស្អាត សញ្ញាប័ត្រក៏ជាកត្តាសំខាន់មួយផងដែរក្នុងការបង្កើនប្រាក់ចំណូលពីសេវាផ្លូវភេទ។

ជាក់ស្តែងយោងតាមកាសែត The Star បានឱ្យដឹងថា នារីរកស៊ីផ្លូវភេទនៅម៉ាឡេស៊ីអាចរកចំណូលបានជាង ១២៣ ដុល្លារក្នុង១ម៉ោង ព្រោះមានសញ្ញាប័ត្រចេញពីសាកលវិទ្យាល័យ។ បើធៀបទៅនឹងនារីរកស៊ីផ្លូវភេទដែលគ្មានសញ្ញាប័ត្រអាចរកបានត្រឹមតែ ៦០-៨៥ដុល្លារតែប៉ុណ្ណោះក្នុង១ម៉ោង។

យ៉ាងណាមិញ ឆ្លងកាត់ការស៊ើបអង្កេតរបស់ប៉ូលិសបានបង្ហាញថា មានវែបសាយមួយចំនួនបានជួយប្រូម៉ូតពួកគេ ថែមទាំងមានសុទ្ធតែកាតាឡុកបញ្ជាក់ពីអត្តចរិត និងកម្រិតវប្បធម៌របស់នារីរកស៊ីផ្លូវភេទទាំងនោះទៀតផង។ ដូច្នេះសមត្ថកិច្ចកំពុងដុតដៃដុតជើងបិទវែបសាយទាំងនោះចោល ព្រោះវាគឺជាអំពើខុសច្បាប់ទាំងស្រុង។

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ក៏បានសម្តែងការភ្ញាក់ផ្អើលជាខ្លាំងចំពោះព័ត៌មានមួយនេះផងដែរ៕

រូបតំណាង
រូបតំណាង
Comment អ្នកលេងហ្វេសប៊ុក
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]