អង់គ្លេស៖ លោក Jurgen Klopp ចាប់ផ្តើមបង្ហាញចំណាប់អារម្មណ៍ល្អចំពោះក្រុមទាំងមូលសាជាថ្មី បន្ទាប់ពីកូនក្រុមរបស់លោក ចាប់ផ្តើមកែប្រែចំណុចខ្វះខាត ថែមទាំងវិលទៅរកភាពខ្លាំងឡើងវិញ ក្រោយបំបាក់ក្រុមក្តាន់ Watford ៥ទល់នឹង០ នៅឯទឹកដី Anfield កាលពីយប់មិញ។

គ្រាប់បាល់ទាំង៥គ្រាប់របស់ Liverpool កាលពីយប់មិញនេះ ធ្វើបានសម្រេចដោយកីឡាករ Sadio Mane ២គ្រាប់ Van Dijk ២គ្រាប់ និងកីឡាករ Origi ១គ្រាប់។ ហង្សក្រហម Liverpool បានភ្លាត់ស្នៀតធ្វើឱ្យបាត់បង់ ៦ពិន្ទុយ៉ាងសំខាន់ ក្នុងការប្រជែងពាន Premier League និងបណ្តាលឱ្យ Liverpool មានគម្លាតតែមួយពិន្ទុប៉ុណ្ណោះពីក្រុមលេខ២ Manchester City។

Liverpool ប្រកួតជាមួយ Watford

ក្រោយការប្រកួត លោក Jurgen Klopp បានកោតសរសើរដល់កូនក្រុមរបស់លោកយ៉ាងខ្លាំង ដោយនិយាយទៅកាន់សារព័ត៌មានថា៖ “អ្នកប្រហែលជាបានដឹង និងបានឃើញអំពីព័ត៌មានទាំងឡាយដែលបានសរសេរ និងនិយាយពីពួកយើង (Liverpool) ហើយ ប៉ុន្តែពិតណាស់ថាវាមិនមែនដូចអ្វីដែលគេថាឡើយ។ ថ្ងៃនេះកីឡាកររបស់ពួកយើងទាំងអស់ពិតជាធ្វើបានល្អខ្លាំងមែនទែន”។ 

គួររម្លឹកដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ លោក Ole Solskjaer ទើបតែបានបង្ហើរពាក្យសម្តីមួយទៅកាន់ Liverpool ថា ពួកគេមិនអាចទៅរួចឡើយ ក្នុងការប្រជែងពានជាមួយ Manchester City។

Liverpool ប្រកួតជាមួយ Watford

សូមជម្រាបថា នៅសប្តាហ៍ក្រោយនេះ Manchester city នឹងត្រូវជួបជាមួយក្រុម Bournemouth ខណៈដែល Liverpool ត្រូវជួបក្រុម Everton ស្របពេលដែលការប្រជែងពាន Premier League កាន់តែកៀកសប្តាហ៍ចុងក្រោយទៅហើយ។ ទោះបីជាបែបណាក្តី លោក Jurgen Klopp ហាក់មានសុទិដ្ឋិនិយមខ្ពស់ចំពោះកូនក្រុមរបស់លោកយ៉ាងខ្លាំង ដោយលោកយល់ថា Liverpool ពិតជាធ្វើបានល្អ ហើយនឹងទទួលបានលទ្ធផលល្អបំផុតណាមួយនារដូវកាលនេះ៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

Liverpool ប្រកួតជាមួយ Watford

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]