(ភ្នំពេញ)៖ ពិតជាមានអត្ថន័យចាក់ដោតចំបេះដូងរបស់មហាជនខណៈដែលតារាចម្រៀងប្រុសរូបសង្ហាលោក ជុំ លីណូថ្មីៗនេះបានទម្លាយផ្សព្វផ្សាយជាផ្លូវការនូវបទ ចម្រៀងរបស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុកនិង យូធូបធ្វើឲ្យទស្សនិកជនជាច្រើនបង្ហាញការគាំទ្រ និង ចាប់អារម្មណ៍ខ្លាំងលើការនិពន្ធអត្ថន័យរៀបរាប់ពី បញ្ហា សង្គមយុវវ័យដែលប្រើប្រាស់គ្រឿងញៀនស្រប់ពេល មានការបង្រ្កាបកន្លែងគ្រឿងញៀនធំមួយ កន្លែងនៅ ភ្នំពេញថ្មីៗនេះ។

តាមរយៈបទចម្រៀងរបស់លោក ជុំ លីណូ ដែលកំពុងតែទទួលបានការគាំទ្រពីមហាជននេះគឺមានចំណងជើងថា «ទឹកភ្នែកម្តាយលើខ្នោះដៃកូន»។ បទនេះមានអត្ថន័យច្រៀងរៀបរាប់ឆ្លុះបញ្ជាំងអំពីបញ្ហាគ្រឿង ញៀនដែលយុវ វ័យមួយចំនួនបាននឹងកំពុងភ្លើតភ្លើនសប្បាយភ្លេចការសិក្សានិងមិនស្តាប់តាមបង្គាប់របស់ឪពុកម្តាយ។

ជាការពិតណាស់បទចម្រៀងថ្មីរបស់លោក ជុំ លីណូ ខាងលើនេះបានបញ្ចេញផ្សព្វផ្សាយនៅលើបណ្តាញ សង្គមហ្វេសប៊ុកនិងយូធូភ្លាមៗក្រោយពេលដែលផ្ទុះនូវរឿងរ៉ាវអាស្រូវដ៏រ សើបនៃការចុះចាប់មនុស្ស ប្រុស-ស្រីមានជាង៣០០នាក់នៅក្លឹបកម្សាន្តរ៉ុកកាលពីប៉ុន្មានថ្ងៃមកនេះ។ ខណៈដែលមានឪពុក-ម្តាយជាច្រើន បាននាំគ្នាទៅឈរមើលកូនៗយ៉ាងត្រៀបត្រានៅបរិវេទក្រសួងមហាផ្ទៃ។

បើតាមការបញ្ជាក់របស់តារាចម្រៀងលោក ជុំ លីណូ បានឲ្យដឹងថាមូលហេតុដែលលោកច្រៀងបទ នេះគឺដោយ សារសង្កេតឃើញថាយុវវ័យខ្មែរមួយចំនួននាពេលបច្ចុប្បន្នកំពុង តែដើសផ្លូវខុសតាមរយៈការប្រើប្រាស់ គ្រឿងញៀនបង្កបញ្ហាជាច្រើនដល់សង្គមនិងក្រុមគ្រួសារពួកគេ។មិនតែប៉ុណ្ណោះបញ្ហានេះបានធ្វើឲ្យ ឪពុក-ម្តាយ របស់ពួកគេកាន់តែមានការព្រួយបារម្ភលើបញ្ហាមួយនេះ។

លោក ជុំ លីណូ បន្ថែមថាការទម្លាយបទនេះគឺបានធ្វើឡើងដើម្បីឲ្យទាន់ពេលវេលាក្រោយ ពេលមានការចុះចាប់ មនុស្សប្រុស-ស្រីជាង៣០០នាក់នៅក្លឹបរ៉ុកផងដែរ។ ដើម្បីបានជ្រាបកាន់តែច្បាស់សូមទស្សនានិងស្តាប់បទ ចម្រៀង ទឹកភ្នែកម្តាយលើខ្នោះដៃកូន ដូចខាងក្រោមនេះទាំងអស់គ្នា

ជុំ លីណូ
ជុំ លីណូ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]