ចិន៖ អ្នកខ្លះផឹកស៊ីស្រវឹងគឺគេងលក់ហើយ អ្នកខ្លះទៀតផឹកស៊ីស្រវឹងក៏កម្រោលចូល ប៉ុន្តែយើងកម្រនឹងឃើញអ្នកណាគេផឹកស៊ីស្រវឹងបែរជាដើរលើបង្គោលខ្សែភ្លើងដ៏ខ្ពស់ណាស់។ ជាក់ស្តែងមានបុរសម្នាក់ផឹកស៊ីស្រវឹងបែរជាដើរលើបង្គោលខ្សែភ្លើងទៅវិញ បង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោដល់មនុស្សរស់នៅតំបន់នោះ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃពុធសប្តាហ៍មុន មានហេតុការណ៍ដ៏ហួសចិត្តមួយបានកើតឡើងនៅក្នុងទីក្រុង Quanzhou ខេត្តហ្វូចៀន ប្រទេសចិន ដោយសារមានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានឡើងទៅលើបង្គោលខ្សែភ្លើងដែលមានកម្ពស់ជាង ១០ម៉ែត្រ រួចក៏ដើរលេងលើនោះដូចជាគ្មានជំពាក់លុយពីណាមួយរៀលអីចឹង។  ភ្លាមៗមានមនុស្សម្នាជាច្រើនបានចោមរោមមើលគ្រប់ៗគ្នា។ ក្រោយមកក៏មានអ្នកពន្លត់អគ្គិភ័យ បានមកដល់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះគាត់។ ប៉ុន្តែបុរសម្នាក់នេះនៅតែមិនព្រមចុះក្រោមសោះ នៅទីបំផុតបន្ទាប់ពីមានការចរចាគ្នាអស់រយៈពេលជាង ៣ម៉ោង ទើបអ្នកសង្រ្គោះអាចជួយគាត់ចុះក្រោមវិញបាន។

បុរសម្នាក់នេះគ្មានគ្រោះថ្នាក់ ឬរងរបួសអ្វីនោះទេ ហើយគាត់ត្រូវបានគេបញ្ជូនទៅប៉ុស្តិ៍ប៉ូលិសដើម្បីអប់រំ និងដោះស្រាយតាមនិតិវិធីច្បាប់។

គួរឱ្យដឹងផងដែរ នេះមិនមែនជាលើកទីមួយដែលមានករណីបែបនេះកើតឡើងនៅក្នុងប្រទេសចិននោះទេ។ តួយ៉ាងកាលពីខែតុលា ឆ្នាំ២០១៨ ក៏មានករណីដូចគ្នាផងដែរបានកើតឡើងនៅក្នុងខេត្ត Hebei៕

ទស្សនាវីដេអូខាងក្រោម៖ 

រូបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]