ហ្វីលីពីន៖ នារីស្រស់ស្អាតម្នាក់កំពុងតែធ្វើឱ្យមហានជនមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានចែករំលែករឿងរ៉ាវពិតរបស់នាងនៅក្នុងបណ្តាញសង្គម Twitter ដែលរៀបរាប់អំពីការជួបជុំលោកតារបស់នាង ក្រោយបែកគ្នាអស់រយៈពេល ១៥ឆ្នាំ កន្លងមក។

យោងតាមគណនី Twitter មួយឈ្មោះ Gianne Pineda បានបង្ហោះរូបថត និងសាររៀបរាប់ថា៖

«នៅទីបំផុត ខ្ញុំបានជួបជុំលោកតារបស់ខ្ញុំវិញហើយ បន្ទាប់ពីបែកគ្នាអស់រយៈពេល ១៥ឆ្នាំ ហើយរឿងដំបូងដែលគាត់បង្ហាញខ្ញុំគឺជារូបថតរបស់ខ្ញុំកាលពីអាយុ ៥ឆ្នាំ ដែលគាត់តែងតែទុកវានៅក្នុងកាបូបលុយគាត់ជានិច្ច។»

គ្រាន់តែបង្ហោះភ្លាម រឿងនេះបានល្បីពេញបណ្តាញសង្គម Twitter មានអ្នក Like ជាង ៤ម៉ឺននាក់ និងអ្នកចែករំលែកជិត ៤ពាន់នាក់នៅលើ Twitter។

បន្ថែមពីនេះទៅទៀត កញ្ញា Pineda ក៏បានចែករំលែកវីដេអូលោកតារបស់នាងញញឹម និងអរគុណដល់អ្នកគាំទ្រ (ហ្វេន) ទាំងអស់ផងដែរ។ អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ជាច្រើនបានសម្តែងការពេញចិត្ត និងរីករាយចំពោះការជួបជុំគ្នាវិញ។

នៅលើបណ្តាញសង្គម Instagram វិញកញ្ញា Pineda ក៏បានបង្ហោះរូបថតកាលពីនៅតូចជាមួយលោកតារបស់នាងកាលពីជាង ១៥ឆ្នាំមុនផងដែរ។ ហើយនាងក៏បានអរគុណដល់អ្នក follow នាងទាំងអស់ជាមួយនឹងពាក្យអរគុណ និងក្តីស្រលាញ់។

គួរបញ្ជាក់ថា មូលហេតុដែលនាងបែកពីលោកតានាងអស់ជាង ១៥ឆ្នាំ អាចមកពីនាងត្រូវទៅរៀននៅស្រុកក្រៅក៏ថាបាន តែយ៉ាងណានាងមិនបានប្រាប់មូលហេតុឱ្យដឹងទេ៕

ទស្សនារូបថត និងវីដេអូខាងក្រោម៖

រូបថតរបស់នាងនិងលោកតាកាលពី ១៥ឆ្នាំមុន
សារអ្នកលេង Twitter
កញ្ញា Pineda និងលោកតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]