ចិន៖ ខណៈពេលក្មេងៗដទៃទៀតយកពេលវេលាទៅដើរលេងនៅក្នុងថ្ងៃឈប់សម្រាក ក្មេងស្រីម្នាក់នេះបែរជាយកពេលវេលាទំនេរបស់នាង រកលុយទៅវិញ តាមរយៈការធ្វើកិច្ចការផ្ទះ ឬលំហាត់ឱ្យអ្នកដទៃ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្មេងស្រីជំទង់អាយុ ១៣ឆ្នាំម្នាក់នេះ មកពីទីក្រុងឆុងឈីង មានភាពល្បីល្បាញនៅលើបណ្តាញសង្គម ដោយសារតែរូបនាងចេះបែកគំនិតផ្តល់សេវាធ្វើកិច្ចការផ្ទះ ឬ Homework ឱ្យអ្នកដទៃនៅលើអនឡាញ។ ជាក់ស្តែងមានមនុស្សម្នាជាច្រើនបានឱ្យនាងជួយធ្វើកិច្ចការផ្ទះឱ្យ ហើយនាងអាចរកប្រាក់បានជិត ១៥០០ដុល្លារ គ្រាន់តែក្នុងថ្ងៃវ៉ាកងរបស់សាលា។

ដើម្បីទទួលបានអតិថិជនច្រើន ក្មេងម្នាក់នេះចេះបែកគំនិតប្រើប្រាស់លេខគណនី Visa របស់ម៉ាក់នាង (ដោយមិនបានប្រាប់ម៉ាក់នាងនោះទេ) ដើម្បីឱ្យគេផ្ញើលុយតាមហ្នឹង។ នាងថែមទាំងបានបង្ហោះជាកិច្ចការផ្ទះគំរូចូលទៅក្នុងបណ្តាញសង្គមរបស់នាងដើម្បីឱ្យអតិថិជនមើលពីស្នាដៃរបស់នាងថែមទៀត។

ដោយសារតែអក្សររបស់នាងស្អាត មានរបៀបរៀបរយ មានមនុស្សជាច្រើនបានឱ្យនាងធ្វើកិច្ចការសាលាឱ្យ ហើយនាងក្លាយទៅជាអ្នកជំនាញធ្វើកិច្ចការម្នាក់ដែលអាចរកប្រាក់ចំណូលបានច្រើនជាងអ្នកទើបបញ្ចប់ការសិក្សាទៅទៀត។

គួរឱ្យសោកស្តាយ នៅពេលចូលកងវិញ អតិជនរបស់នាងម្នាក់ ត្រូវគ្រូចាប់បាន ដោយចំណាំអក្សររបស់នាងតូចនេះ ហើយរកឃើញថាសិស្សម្នាក់នេះបានឱ្យកិច្ចការផ្ទះឱ្យក្មេងស្រីនោះធ្វើ។ ដូច្នេះភ្ញៀវរបស់នាងបានសុំលុយវិញ ប៉ុន្តែក្មេងស្រីម្នាក់នេះបាននិយាយថា នាងបានចំណាយពេលពេញមួយថ្ងៃដើម្បីធ្វើវា ដូច្នេះនាងមិនអាចឱ្យលុយវិញបានទេ។

ក្រោយមកភ្ញៀវម្នាក់នេះក៏បាន report (រាយការណ៍) ចំពោះគណនីក្មេងស្រីនេះ ហើយជាលទ្ធផលលេខគណនីនាងត្រូវបានបិទចោល (block)។ បន្ទាប់មករឿងនេះក៏បានបែកធ្លាយដល់ម្តាយរបស់ក្មេងស្រីនេះ ហើយគាត់មានការខឹងជាខ្លាំង ទើបគាត់ក៏សម្រេចចិត្តថារឹបអូសយកលុយទាំងអស់។

យ៉ាងណាមិញ អ្វីដែលធ្វើឱ្យម្តាយក្មេងស្រីនេះក្តៅបំផុត គឺថាកូនរបស់គាត់មិនមានការសោកស្តាយ ឬសូមទោសចំពោះទង្វើរបស់ខ្លួនសោះ។ នាងថែមទាំងបាននិយាយថា វាមិនមែនជាកំហុសរបស់នាងក្នុងការរកលុយដោយសមត្ថភាពរបស់នាងនោះទេ ហើយនាងថែមទាំងអាចរកប្រាក់បានច្រើនជាងម្តាយនាងថែមទៀត!។

យើងដឹងថា នាងមានទេពកោសល្យក្នុងការរកស៊ីដោយសមត្ថភាពរបស់នាង ប៉ុន្តែនាងគួរតែត្រូវរង់ចាំនៅពេលនាងមានអាយុធំបន្តិច ដូច្នេះនាងក៏អាចមានគណនី Visa មួយបើកបានដោយខ្លួនឯង ហើយនាងអាចរកស៊ីតាមចិត្តរបស់នាងបាន៕  

កិច្ចការផ្ទះរបស់ក្មេងនេះធ្វើឱ្យអតិថិជន
ក្មេងស្រីម្នាក់នេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]