ចិន៖  ថ្មីៗនេះបុរសល្បីខាងផឹក Live ក្នុងប្រទេសចិនម្នាក់ បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ដោយសារតែគាត់ចង់ឈ្នះចិត្តអ្នកគាំទ្រ ហ៊ានអកខ្លាញ់មួយដបពេញ ដើម្បីតែលុយ៧៤ដុល្លារ។ នេះបើតាមការបញ្ជាក់របស់សារព័ត៌មានចិន South China Morning Post ។ 

រូបលោក Chu កំពុងផឹកស្រា LIVE

បុរសដែលបានស្លាប់ ត្រូវគេស្គាល់ត្រឹមនាមត្រកូលថា Chu អាយុ២៩ឆ្នាំ។ មុនពេលស្លាប់ លោក Chu មានបំណងមួយគឺចង់ក្លាយជាតារាល្បីក្នុងប្រព័ន្ធអនឡាញ។

មូលហេតុនេះហើយទើបជំរុញឲ្យលោក Chu យកស្រា និងគ្រឿងស្រវឹងផ្សេងៗទៀត ទៅផឹក Live ឲ្យអ្នកគាំទ្ររបស់គាត់បានទស្សនាលើអ៊ីនធើណែតជារៀងរាល់ថ្ងៃ។

យោងតាមការអះអាងពីមិត្តភក្តិលោក Chu ម្នាក់ដែលមិនបានបញ្ជាក់ឈ្មោះបានឲ្យដឹងថា “គាត់ស្លាប់មិនមែនដោយសារគាត់ផឹកមួយថ្ងៃទេ ប៉ុន្តែគាត់តែងតែបន្តផឹកជាប់ៗគ្នាអស់រយៈពេល៣ខែហើយ”។

គួរបញ្ជាក់ថា ការផឹក Live របស់លោក Chu នេះបានធ្វើឲ្យមានការចាប់អារម្មណ៍ពីទស្សនិកជននិងអ្នកគាំទ្ររបស់គាត់ខ្លាំងមែនទែន ព្រោះពួកគេទាំងពីរអាចនិយាយឆ្លើយឆ្លងគ្នាបានក្នុងអំឡុងពេលតែមួយ។ 

រូបលោក Chu កំពុងផឹកខ្លាញ់ LIVE

មិនតែប៉ុណ្ណោះ ក្នុងថ្ងៃកើតហេតុ លោក Chu មិនបានផឹកស្រាទេ ប៉ុន្តែគាត់បានយកខ្លាញ់មួយដបពេញទៅផឹកជំនួសវិញ។ គាត់សម្រេចចិត្តធ្វើបែបនេះ ព្រោះគាត់ចង់បង្អួតអ្នកគាំទ្រគាត់ ហើយសង្ឃឹមថាបានរង្វាន់ខ្លះៗពីពួកគេក្នុងអំឡុងពេល Live (ផ្សាយផ្ទាល់)។ គ្រានោះ គាត់បាននិយាយប្រាប់អ្នកគាំទ្រថា គាត់មិនអាចផឹកខ្លាញ់មួយដបនេះអស់ទេ។  ប៉ុន្តែពួកគេនៅតែបង្ខំឲ្យគាត់ផឹកវាទាល់តែអស់។ មិត្តភក្តិលោក Chu បានអះអាងថា ថ្ងៃដែលគាត់អកខ្លាញ់អស់មួយដបនោះ គាត់ទទួលបានប្រាក់លើកទឹកចិត្តប្រមាណ ៥០០យ័ន ( ៧៤ដុល្លារ) ពីទស្សនិកជនរបស់គាត់៕

រូបលោក Chu កំពុងផឹកស្រា LIVE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]