ភ្នំពេញ៖ បន្ទាប់ពីព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏គួរជាទីមោទនរបស់ក្រុមហ៊ុនសាមសុង ដែលបានដាក់បង្ហាញនូវរូបរាងពិតនៃកំពូលស្មាតហ្វូន Samsung Galaxy S10|S10+ ជូនដល់ពិភពលោកទាំងមូល ពីទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅម៉ោង ១១ ព្រឹក ថ្ងៃទី ២០ កុម្ភៈ ត្រូវនឹងម៉ោង ២ យប់ថ្ងៃទី ២១ កុម្ភៈនៅកម្ពុជា។ ក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាបានអញ្ចើញអ្នកសារព័ត៌មាន និងអ្នកថតរូបអាជីពជាច្រើននាក់ជួបជុំគ្នាទស្សនាការផ្សាយផ្ទាល់នៅឯសណ្ឋាគារ ហ្គាឌិន ស៊ីធី ដើម្បីជាសាក្សីនៃការបង្ហាញជាសាកលនៃកំពូលស្មាតហ្វូនដ៏ជាទីមោទនរបស់ក្រុមហ៊ុនសាមសុងជាមួយនឹងខួប ១០ ឆ្នាំនៃ Samsung Galaxy ដែលពិភពលោកកំពុងរង់ចាំនេះ។

ការដាក់បង្ហាញស្មាតហ្វូន Samsung Galaxy S10|S10+

Samsung Galaxy S10 មិនត្រឹមតែមានរូបរាងស្អាត កាលីប ទាន់សម័យ និងទាក់ទាញបំផុតប៉ុណ្ណោះទេ កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ ក៏បានបំពាក់ជាមួយនឹងបច្ចេកវិទ្យា Infinity-O Display Ultrasonic Fingerprint Wireless Power Share and Pro-Grade Camera យ៉ាងល្អបំផុតសម្រាប់បទពិសោធន៍ថ្មី ដែលមិនធ្លាប់មានក្នុងឆ្នាំ ២០១៩ ផងដែរ ។

លោក រតនា សោភ័ណ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖

«យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបក្រៃលែងក្នុងការដាក់បង្ហាញនូវកំពូលស្មាតហ្វូនជំនាន់ថ្មីនេះនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកំពុងតែមានការជឿនលឿនផ្នែកបច្ចេកវិទ្យា និងស្មាតហ្វូននាពេលបច្ចុប្បន្ន ហើយយើងសង្ឃឹមជឿជាក់យ៉ាងមុតមាំថាម៉ូឌែល Samsung Galaxy S10 |S10+ ប្រចាំឆ្នាំ ២០១៩ នេះនឹងទទួលបានការគាំទ្រយ៉ាងច្រើនបំផុតពីសំណាក់អតិថិជនទាំងអស់ ដែលកំពុងស្វែងរក និងទន្ទឹងរង់ចាំយ៉ាងអន្ទះសារនៃវត្តមានកំពូលស្មាតហ្វូននេះ» ។
ការដាក់បង្ហាញស្មាតហ្វូន Samsung Galaxy S10|S10+

សូមបញ្ជាក់ផងដែរថា Samsung Galaxy S10|S10+ នឹងដាក់ឲ្យកុម្ម៉ង់ទិញទុកមុន (Pre-order) នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៣ កុម្ភៈ ដល់ ៥ មីនា ២០១៩ ជាមួយជម្រើស ៣ ពណ៌ គឺ ខ្មៅ ស និងបៃតង។ សូមអញ្ជើញទៅហាង ដែលមានស្លាកសញ្ញា Pre-order ឬហាងដែលនៅជិតលោកអ្នកបំផុត។

លក្ខខ័ណ្ឌផ្សេងត្រូវបានអនុវត្ត!

សូមមកទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៃកំពូលស្មាតហ្វូន Samsung Galaxy S10 |S10+ដំបូងបំផុតឱ្យបានមុនគេនៅថ្ងៃនេះភ្លាមទៅ៕

ការដាក់បង្ហាញស្មាតហ្វូន Samsung Galaxy S10|S10+
ការដាក់បង្ហាញស្មាតហ្វូន Samsung Galaxy S10|S10+
ការដាក់បង្ហាញស្មាតហ្វូន Samsung Galaxy S10|S10+
ការដាក់បង្ហាញស្មាតហ្វូន Samsung Galaxy S10|S10+
ការដាក់បង្ហាញស្មាតហ្វូន Samsung Galaxy S10|S10+

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]