ថៃ៖ បច្ចុប្បន្ននេះ គេសង្កេតឃើញថា ស្នេហារវាងតារាសម្តែងប្រុសស្រីកំពុងមានប្រជាប្រិយភាព កញ្ញា Bella Ranee និងមិត្តប្រុសជាទីស្រលាញ់លោក Weir Sukollawat ហាក់បីដូចជាកាន់តែមានភាពផ្អែមល្ហែមជាមុន ដោយសារតែតារាប្រុសរូបនេះ តែងតែបង្ហោះរូបថតមិត្តស្រីសំណព្វចិត្តរបស់ខ្លួន នៅលើបណ្តាញទំនាក់ទំនងសង្គម ជាមួយនឹងអត្ថន័យសារយ៉ាងផ្អែមល្ហែមគួរឲ្យស្រលាញ់។

ប៉ុន្តែមិនថាយ៉ាងណា តាមរយៈការផ្តល់កិច្ចសម្ភាសន៍កាលពីថ្មីៗនេះ តារាសម្តែងស្រី Bella Ranee តួឯកស្រីក្នុងរឿង «បុព្វេសន្និវាស» រូបនេះ ក៏បានទម្លាយពីការពិតមួយចំនួន ពាក់ព័ន្ធទៅនឹងទំនាក់ទំនងស្នេហារវាងនាង ជាមួយនឹងលោក Weir ផងដែរ។

ដោយខាងក្រោមនេះ គឺជាកិច្ចសម្ភាសន៍របស់ Bella ឆ្លើយតបជាមួយនឹងសំណួរអ្នកកាសែត៖

អ្នកកាសែត ៖ តើគាត់ជាមនុស្សផ្អែមល្ហែមទេ?

Bella ៖ ទេ គាត់មិនមែនទេ។

អ្នកកាសែត ៖ កញ្ញាមានដាក់ឈ្មោះ ហៅក្រៅអ្វីជាពិសេសឲ្យគាត់ទេ?

Bella ៖ ខ្ញុំហៅគាត់តែបែបនេះឯង។ នៅពេលដែលយើងនៅជាមួយគ្នា គាត់គឺជាមនុស្សដែលសាមញ្ញម្នាក់ ហើយបើនិយាយពីក្នុងបណ្តាញសង្គមវិញ គឺគាត់ចេះស្វីតជាងនៅខាងក្រៅទៅទៀត ខ្ញុំមិនដឹងថាមកពីគាត់អៀននឹងខ្ញុំឬមួយយ៉ាងណានោះទេ។

អ្នកកាសែត៖ អ្នកទាំងពីរពិតជាស្រលាញ់គ្នាបានយូរណាស់?

Bella ៖ គាត់គឺដៃគូដ៏ល្អម្នាក់សម្រាប់ខ្ញុំក្នុងការពិភាក្សា។ ខ្ញុំសប្បាយចិត្តនៅពេលដែលបាននិយាយជាមួយគាត់ ហើយគាត់គឺជាអ្វីគ្រប់យ៉ាងសម្រាប់ខ្ញុំ។ គាត់ប្រៀបបីដូចជាបងប្រុស និងជាមិត្តភក្តិ គាត់គឺជាមនុស្សដែលបើកចំហរ ដែលអាចឲ្យខ្ញុំនិយាយរឿងគ្រប់យ៉ាងជាមួយគាត់បាន។ ហើយគាត់ក៏មានបទពិសោធន៍ការងារច្រើនជាងខ្ញុំផងដែរ។

យ៉ាងណាមិញ តាមរយៈការលើកឡើងរបស់ Bella ខាងលើនេះ អាចឲ្យប្រិយមិត្តជាច្រើន បានដឹងថា តួឯកប្រុសកាចៗក្នុងខ្សែភាយន្តដែលយើងធ្លាប់តែទស្សនាកន្លងមកដូចជាតារាប្រុសរូបសង្ហាលោក Weir រូបនេះ តាមពិតនៅខាងក្រៅពូកែអៀនខ្មាសបែបនេះសោះ៕

Bella Ranee
Bella ជូនផ្កា Weir ក្នុងថ្ងៃ Valentine's Day
Bella Ranee
Weir Sukollawat
Bella Ranee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]