ជប៉ុន៖ ស្រីស្អាតសាច់សខ្ចី ដូចបណ្តូលចេក ស៊ិចស៊ីគួរឱ្យទាក់ទាញ ដែលនិយមថតវីដេអូលេចលើលេចក្រោមឱ្យគេមើល និងរកលុយតាមអ៊ីនធើណែតនោះ ពេលនេះត្រូវបានប៉ូលិសជប៉ុនធ្វើការចាប់ខ្លួនហើយ។

យោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា ស្រ្តីជប៉ុនរូបនេះឈ្មោះ Naomi Doi រហស្សនាម «100-year-old woman» ដែលមើលទៅហាក់ដូចជាមានអាយុខ្ទង់ ២០ឆ្នាំ ប៉ុន្តែការពិតរកឃើញថា មានអាយុដល់ទៅ ៥៦ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទ «បង្ហាញកេរ្តិ៍ភេទ» កាលពីពេលថ្មីៗនេះ។

នៅក្នុងនោះ សមត្ថកិច្ចក៏ចាប់ខ្លួនបុរសម្នាក់ទៀតឈ្មោះ Yasushi Nitta អាយុ ៤០ឆ្នាំ ត្រូវជាសង្សារស្រ្តីខាងលើនេះ ពីបទជួយនាងបង្ហាញកេរ្តិ៍ភេទផងដែរ។

បន្ថែមពីនេះទៀត សមត្ថកិច្ចបានធ្វើការដកហូតកុំព្យូទ័រ ទូរស័ព្ទ និងសំលៀកបំពាក់ស៊ិចស៊ីផ្សេងៗទៀត រួមមាន ឈុតសាន់តាជាដើម ដើម្បីទុកជាវត្ថុតាងឡើងដល់សវនាការ។

យោងតាមសម្តីសមត្ថកិច្ចបានឱ្យដឹងថា ជនជាប់ចោទទាំងពីរខាងលើ បានសហការគ្នាថតវីដេអូស៊ិចស៊ីក្នុងគោលបំណងរកលុយតាមអ៊ីនធើណែត ហើយពួកគេរកលុយតាមមធ្យោយបាយនេះជាច្រើនឆ្នាំមកហើយ។

លើសពីនេះទៅទៀត ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ពួកគេរកប្រាក់ចំណូលបានរហូតដល់ទៅ ១៤លានយ៉េន ឬស្មើនឹង ១២៦,០០០ដុល្លារឯណោះ។

យ៉ាងណាមិញ ប៉ូលិសបានចាប់ខ្លួនពួកគេ និងផ្តន្ទាទោសពួកគេតាមផ្លូវច្បាប់របស់ប្រទេសជប៉ុន៕ 

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

ជនជាប់ចោទនាង Naomi Doi
ជនជាប់ចោទនាង Naomi Doi
ជនជាប់ចោទនាង Naomi Doi
ជនជាប់ចោទនាង Naomi Doi
ជនជាប់ចោទនាង Naomi Doi
ជនជាប់ចោទលោក Yasushi Nitta ដែលជាសង្សារនារីខាងលើ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]