សេនហ្វ្រេនស៊ីស្កូ៖ ក្រោយការបញ្ចេញអាវុធធំៗមួយចំនួន រួមមាន Galaxy S10, Galaxy S10+, Galaxy S10E, Galaxy Fold, និង Samsung Galaxy Watch Active ក្រុមហ៊ុន Samsung ក៏បានបញ្ចេញ Galaxy Buds ដែលជាកាសឥតខ្សែជំនាន់ថ្មីរបស់ខ្លួនដើម្បីប្រកួតប្រជែងជាមួយកាស AirPods របស់ក្រុមហ៊ុន Apple ផងដែរ។

Galaxy Buds មានរូបរាងតូចស្រស់ស្អាត បំពាក់មកជាមួយនឹងបច្ចេកវិទ្យារបស់ក្រុមហ៊ុន AKG និង Dual Microphone ដែលជួយកាត់បន្ថយសំលេងរំខាននៅជុំវិញ មានភាពងាយស្រួលទំនាក់ទំនងគ្នាបានយ៉ាងល្អបំផុត។ វាសាកសមសម្រាប់អ្នកជំនួញ អ្នកលេងកីឡា និងយុវវ័យសម័យថ្មី។

បន្ថែមពីនេះទៀត កម្លាំងថ្មរបស់វាអាចប្រើប្រាស់បានរហូតដល់ទៅ ៦ម៉ោង និងអាចសាកថ្មដោយឥតខ្សែបាននៅលើខ្នងទូរស័ព្ទ Galaxy S10។

វាមាន ៣ពណ៌សម្រាប់ជ្រើសរើសដូចជា ពណ៌ខ្មៅ ពណ៌ស និងពណ៌លឿង។ វាត្រៀមចេញលក់ជាផ្លូវការនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ជាមួយនឹងតម្លៃទីផ្សារស្រុកគេ ១៣០ដុល្លារ ហើយវាមានតម្លៃធូរថ្លៃជាងកាស AirPods របស់ Apple ប្រមាណ ៣០ ដុល្លារ (តម្លៃដើមនៅសុ្រកគេ)៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖  

Galaxy Buds
Galaxy Buds
Galaxy Buds
Galaxy Buds
Galaxy Buds

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]