ភ្នំពេញ៖  ក្រុមបាល់ទាត់យុវជនជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ ទើបតែបានបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងទំព័របាល់ទាត់ជាតិ ក្រោយឈ្នះ២ប្រកួតជាប់គ្នា និងបិទសំណាញ់ទីមិនឱ្យមានគ្រាប់បាល់កើតឡើង។ អ្វីដែលកាន់តែពិសេសនោះគឺ ក្រុមយុវជនជម្រើសជាតិកម្ពុជាបានកក់កៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចជាស្រេច សម្រាប់ព្រឹត្តិការណ៍ AFF U-22 2019។

ក្រុមបាល់ទាត់យុវជនជម្រើសជាតិកម្ពុជា

ងាកមកកាន់ការប្រកួតយប់មិញ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Felix G.Damas បានធ្វើការផ្លាស់ប្តូរសមាសភាពកីឡាករសឹងតែទាំងអស់ ដោយទុកតែអ្នកចាំទី ហ៊ុល គីមហ៊ុយឱ្យនៅដដែលប៉ុណ្ណោះ។ ប៉ុន្តែទឹកចិត្ត រួមទាំងបច្ចេកទេសរបស់គ្រូបង្វឹក និងកីឡាករហាក់ដូចជាមិនមានការផ្លាស់ប្តូរឡើយ។ 

ជាក់ស្តែង កាលពីយប់មិញ កម្ពុជាបានធ្វើការសម្រុក និងដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមមីយ៉ាន់ម៉ា។ ក្រុមទាំងពីរ “កម្ពុជា និង មីយ៉ាន់ម៉ា” ហាក់ស្រេកឃ្លានជ័យជម្នះយ៉ាងខ្លាំង ដោយកម្ពុជាត្រូវការឈ្នះដាច់ខាត ដើម្បីកក់កៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចំណែកមីយ៉ាន់ម៉ា ត្រូវការឈ្នះដើម្បីរក្សាសង្ឃឹមឡើងទៅវគ្គបន្ទាប់។ ក៏ប៉ុន្តែកម្ពុជាហាក់ដូចជាធ្វើបានល្អជាង ដោយកម្ពុជាបានបំប៉ោងសំណាញ់ទីមីយ៉ាន់ម៉ា ២គ្រាប់ដោយខ្សែការពារ២រូបតែម្តង គឺកីឡាករ យ៊ើ សាហ្វ៊ី និងកីឡាករ ស៊ិន សុផាណ្ណាត់។

ក្រុមបាល់ទាត់យុវជនជម្រើសជាតិកម្ពុជា

ក្រោយបញ្ចប់ការប្រកួតនេះ កម្ពុជាបានកក់កៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ដោយត្រៀមប៉ះក្រុមយុវជនជម្រើសជាតិថៃ ឬយុវជនជម្រើសជាតិវៀតណាមដែលមកពីពូល A៕

ទស្សនាវីដេអូគ្រាប់បាល់យ៉ាងល្អទាំង២គ្រាប់នៅខាងក្រោម៖ 

ក្រុមបាល់ទាត់យុវជនជម្រើសជាតិកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]