ភ្នំពេញ៖ ក្នុងបរិយាកាសចុងក្រោយ គេកត់សម្គាល់ថាតារាចម្រៀងល្បីៗមិនតិចនាក់នោះទេ បានចាប់អារម្មណ៍ក្នុងការថតផ្សាយសម្អាងការ បើទោះជាទីផ្សារចម្រៀងរបស់តារាទាំំងនោះរវល់ដកខ្លួនមិនតិច។ ហេតុផលនៃការទទួលថតនោះ គឺដើម្បីបានរូបរបស់ខ្លួនសម្ញ៉ែងនៅមុខហាងសម្អាងការធំៗប្រជែងគ្នា បើទោះជាតម្លៃខ្លួនក្នុងថតផ្សាយមួយលើកមិនសូវបានច្រើនដូចក្នុងអាជីពចម្រៀង។ ប៉ុន្តែផ្ទុយពីការយល់ឃើញ តារាចម្រៀងល្បីល្បាញ កញ្ញា សុខ ពិសី នៅតែត្រូវបានគេអះអាងថាស៊ីថ្លៃឡើងកប់ក្នុងថតផ្សាយអោយសម្អាងការមួយគឺ ដាណាមីសម្អាងការ ដោយនាងទារបានតម្លៃខ្ពស់ក្នុងការថតផ្សាយមួយឈុត ចង់ស្មើតារាល្បីៗថតផ្សាយមួយលើកនោះផង។

ក្រោយពីរូបថតថ្មីសន្លាងរបស់នាងដែលបានថតអោយ ដាណាមី សម្អាងការ ដែលជាសម្អាងការល្បី ស្ថិតនៅ ផ្ទះលេខ១០១អឺ០ ផ្លូវ១៣០ សង្កាត់ផ្សារចាស់ នៅខាងក្រោយអតីតសាលាន័រតុន គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ដោយសារតែឈុតដែលនាងបានគ្រងសុទ្ធតែជួយអោយតារាស្រីរូបនេះស្រស់ស្អាត ហើយមើលទៅលេចធ្លោមិនធម្មតា។ ប្រភពពីខាងសម្អាងការបានអះអាងថា តារាចម្រៀងកញ្ញា សុខ ពិសី ទម្រាំតែទាក់ទងអោយមកថតម៉ូដក្នុងប៉ុន្មានឈុតនេះបាន មិនត្រឹមតែតម្រូវអោយសម្អាងការរបស់ខ្លួនហ៊ានតម្លៃមួយខ្ពស់ក្នុងមួយឈុតៗ ដែលតារាថតសម្អាងល្បីៗផ្សេងទៀតកម្របានប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវកក់ទុកយ៉ាងយូរខែ ទម្រាំតែយល់ព្រមផងដែរ។ ប្រភពនោះបន្តថា គ្រាន់តែតម្លៃនាងថតក្នុងមួយឈុត គឺចង់ស្មើនឹងតម្លៃខ្លួនរបស់តារាល្បីផ្សេងទៀតថតក្នុងមួយថ្ងៃទៅហើយ ប៉ុន្តែអ្វីដែលធ្វើម្ចាស់សម្អាងការនេះប្រកាសថាមិនស្ដាយលុយ គឺកេរ្តិ៍ឈ្មោះរបស់នាង និងអត្តចរឹកក្នុងពេលធ្វើការជាមួយគ្នានោះតែម្ដង។

សុខ ពិសី

កញ្ញា អាពៅ អ្នកផាត់មុខប្រចាំហាងដាណាមី សម្អាងការ បានអះអាងថាទម្លាយអោយដឹងថា កញ្ញាសុខ ពិសី ដ្បិតតែជាតារាល្បីដែលខ្លួនបារម្ភពីរឿងពិបាកធ្វើការជាមួយ និងមិនគោរពពេលវេលាក្នុងពេលទាក់ទងដំបូងៗ ប៉ុន្តែនៅពេលបានធ្វើការជាមួយគ្នា កញ្ញា សុខ ពិសី បែរជាល្អលើសពីការគិតទុក។ គ្រាន់តែដល់ម៉ោងកំណត់ នាងថា កញ្ញា សុខ ពិសី មកដល់កន្លែងថា ហើយអត់មានរវល់នេះរវល់នោះ ដូចជារវល់ចុចទូរស័ព្ទធ្វើអោយក្រុមការងារពិបាកនោះទេ។ អ្វីដែលសំខាន់គឺកញ្ញា ជាមនុស្សស្រួលបំផុត នៅពេលផាត់មុខអោយធ្វើសក់ស្ទើរត្រង់កន្លែងនេះកន្លែងនោះមិនសូវត្រូវចិត្ត។ អាពៅ កាន់តែលាន់មាត់សរសើរ នៅពេលក្រុមការងារស្លៀកអោយតឹងពេក និងពេលខ្លះមានមុតម្ជុលជាដើម ក៏សុខ ពិសី នៅតែមិនរអ៊ូ ហើយបែរជាលួងក្រុមការងារកុំអោយខ្លាចចិត្តចំពោះនាង។ កញ្ញាថា តារាចម្រៀង សុខ ពិសី ពិតជាមានចរិតធ្វើអោយក្រុមការងារចងចាំ ខណៈដែលនាងប្រាប់ថាដើរផាត់មុខអោយតារាល្បីចង់អស់មួយស្រុកខ្មែរហើយ គឺកញ្ញា សុខ ពិសី មានការទទួលខុសត្រូវខ្ពស់ខុសពីតារាល្បីផ្សេង និងខុសពីការយល់ឃើញ។

ម្ចាស់សម្អាងការ ដាណាមី បានថ្លែងបញ្ជាក់ដែរថា ជាលើកទី១ដែលសម្អាងរបស់ខ្លួនជ្រើសយកតារាចម្រៀង កញ្ញា សុខ ពិសី អោយថតសម្អាងរបស់ខ្លួន ប៉ុន្តែក្រឡេកទៅសកម្មភាពការងារ និងចរិតក្នុងពេលធ្វើការ លោកចាត់ទុកថាកញ្ញា គឺជាតារាល្បីដែលស្រួលធ្វើការ។ លោកថាអ្នកខ្លះតែថតលើសម៉ោង ឬយកសំលៀកបំពាក់មកស្លៀកអោយមិនត្រូវចិត្តគឺពិតជារអ៊ូរទាំ ប៉ុន្តែសម្រាប់ សុខ ពិសី គឺយោគយល់ខ្ពស់។ លោកថាសប្បាយចិត្តដែល៥ឈុតដែលខ្លួនបានច្នៃអោយ សុខ ពិសី គ្រងថត ត្រូវបានស្រីស្អាតរូបនេះយល់ព្រមថតអោយ ហើយថតអោយដោយបន្សល់នូវអារម្មណ៍ស្និទ្ធស្នាលនឹងគ្នាទៅទៀត ដែលខុសពីតារាល្បីខ្លះ គឺធ្វើការជាមួយត្រឹមតែមួយលើកក៏មានល្អក់កករ។ លោកថាកញ្ញាសុខ ពិសី នឹងត្រូវបានជ្រើសអោយថតម៉ូងរបស់ដាណាមី សម្អាងទៀត នៅពេលឈុតថ្មីដែលអ្នកជំនាញក្នុងសម្អាងការច្នៃបានស្អាតៗ ហើយគិតថាស័ក្ដសមនឹងតារាចម្រៀងរូបនេះគ្រងថត៕

សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី និងក្រុមការងារ
សុខ ពិសី និងក្រុមការងារ
សុខ ពិសី និងក្រុមការងារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី