ភ្នំពេញ៖ ពិតជាអស្ចារ្យ! គ្រាន់តែជាអ្នកតំណាងលក់ឡេថែរក្សាសម្រស់ Firmax3 សោះ លេងម្ចាស់ក្រុមហ៊ុន RF3 World ប្រទេសម៉ាឡេស៊ីបានធ្វើតាមការសន្យានៃគម្រោងផែនការ ដោយប្រគល់រង្វាន់លើកចិត្តនូវវីឡាដ៏ធំតម្លៃជិត ៤០ ម៉ឺនដុល្លារដល់ប្រធានតំណាងចែកចាយនៅកម្ពុជា គឺលោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន Rf3 World Cambodia។

កាលពីយប់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្រុមហ៊ុន RF3 World កម្ពុជា និងលោក Dato Sri Nazeri Bin Omar ប្រធានធំក្រុមហ៊ុន Rf3 World អន្តរជាតិ បានប្រារព្ធពិធីប្រគល់ផ្ទះវីឡាដ៏ស្រស់ស្អាតតម្លៃជិត ៤០ ម៉ឺនដុល្លារអាមេរិក ក្នុងបុរីអរគីដេ ផ្លូវ ២០០៤ ក្រោមវត្តមានអ្នកឧកញ៉ា លោកជំទាវ ថ្នាក់ដឹកនាំមន្ត្រីរាជការ ព្រមទាំងសមាជិករាប់រយនាក់។

ពីធីឡើងគេហដ្ឋានថ្មីរបស់លោក វណ្ណ សុភានោ

លោក Dato Sri Nazeri Bin Omar បានថ្លែងឱ្យដឹងថា ការប្រគល់ផ្ទះវីឡាដ៏ធំនេះ ជូនដល់លោក វណ្ណ សុភានោ ជាការអនុវត្តឡើងទៅតាមផែនការ និងការសន្យារបស់ក្រុមហ៊ុនសម្រាប់បុគ្គលកឆ្នើម ដែលពូកែខ្លាំងខាងលក់ និងចែកចាយផលិតផល គ្រឿងសម្អាង ២ ប្រភេទ គឺគ្រីម Firmax3 និងស៊ីរ៉ូម O2max3 ដល់ប្រជាពលរដ្ឋប្រើប្រាស់ទូទាំងប្រទេស។ ការផ្តល់រង្វាន់ធំបែបនេះ មិនមែនបុគ្គលកតែម្នាក់ ឬលោក វណ្ណ សុភានោ នោះឡើយ គ្រប់សមាជិក និងតំណាងចែកចាយទាំងអស់គ្នាសុទ្ធតែអាចទទួលបានកាដូលើកទឹកចិត្តនេះដូចគ្នា។

ប្រធានធំ Rf3 World រូបនេះបានបញ្ជាក់ថា ដើម្បីភាពជោគជ័យ គ្រប់សមាជិកទាំងអស់សូមព្យាយាមដាក់បេះដូង ធ្វើជាមួយ Rf3 World ទើបឈានដល់គោលដៅ និងដូចបំណងប្រាថ្នាដែលចង់បាន។ លោករំពឹងទុកថា គ្រប់សមាជិកទាំងអស់គ្នានឹងធ្វើដូចលោក វណ្ណ សុភានោ ដើម្បីក្លាយសេដ្ឋី Rf3 World មានសេចក្តីសុខដ៏ឧត្តុង្គឧត្តម ។

សូមរំលឹកថា ក្រុមហ៊ុន Rf3 World Cambodia បានបង្កើតកាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៦ និងនាំចូលផលិតផលគ្រឿងសម្អាង ២ ប្រភេទ គឺគ្រីម Firmax3 និងស៊ីរ៉ូម O2max3 ពីក្រុមហ៊ុន Rf3 World អន្តរជាតិប្រចាំនៅប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន RF3 World បានចុះប្រវេទន៍ត្រឹមត្រូវនៅក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមបរិបទផ្លូវច្បាប់ត្រឹមត្រូវផងដែរ។

គ្រីម Firmax3 ជាគ្រីមលាបលើជីពចរនៃដងខ្លួនដ៏ពូកែស័ក្តិសិទ្ធិ ជំនួយសុខភាព ការពារជំងឺរ៉ាំរ៉ៃ និងជួយបណ្តុះកោសិកា។ ឯស៊ីរ៉ូម O2max3 គឺជាផលិតផលគ្រឿងសម្អាង ដែលផលិតផលទាំងពីរនេះបានផលិតតាមបច្ចេកវិទ្យាទំនើបថ្មីមួយ ដោយរូបមន្តបច្ចេកវិទ្យាណាណូ (NaNo Technology) រួមមាន សារធាតុផ្សំពីរុក្ខធម្មជាតិសុទ្ធសាធចំនួន ១៣ មុខ មកពី ៣ ទ្វីប គឺទ្វីបអាស៊ី អាហ្វ្រិក និងអ៊ឺរ៉ុប ដែលមានតួនាទី សមត្ថភាព និងឧត្តមភាពខ្ពស់។ ស៊ីរ៉ូម O2max3 អាចសម្រួលដល់អ្នកមានបញ្ហាសុខភាពស្បែក ជួយបន្តឹងស្បែកមុខ បំបាត់អាចម៍រុយ បំបាត់ភាពជ្រីវជ្រួញ ជួយបង្កើនអ័រម៉ូន ជួយបញ្ហាជាំមុខ មុខកើតមុន ថែរក្សាសុខភាពឲ្យស្រស់ស្រាយ ព្រមទាំងជួយរក្សាសម្រស់ឲ្យស្រស់ក្មេងជាងវ័យ។

ជាមួយការទទួលស្គាល់គុណភាព សុវត្ថិភាពនៃផលិតផល Firmax3 និងស៊ីរ៉ូម O2max3 មានការធានា និងអះអាងពីស្ថាប័នអន្តរជាតិឱ្យចែកចាយជុំវិញពិភពលោក ភ្ជាប់ជាមួយអាជ្ញាប័ណ្ណស្តង់ដាអន្តរជាតិ HALAL GMP SATISFACTION GUARANTEEN និង GREEN PRODUCT។

គ្រីម Firmax3 និងស៊ីរ៉ូម O2max3 មានវិសាលភាពចែកចាយ និងប្រើប្រាស់ទូលំទូលាយ មិនត្រឹមតែនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺត្រូវបានធ្វើចរាចរលើពិភពលោក រហូតដល់ទៅជាង ២០ ប្រទេស ក្នុងនោះរួមមាន ម៉ាឡេស៊ី កម្ពុជា សិង្ហបុរី ហ្វីលីពីន ឥណ្ឌូណេស៊ី ភូមា បង់ក្លាដែស ឥណ្ឌា ប្រុយណេ ថៃ វៀតណាម ឡាវ កេនយ៉ា បារាំង អាមេរិក កាណាដា រ៉ុស្សី អូស្ត្រាលី ណូវែលសេឡង់។ល។ ជាការគួរឲ្យកត់សម្គាល់ ថ្វីបើប្រទេសកម្ពុជាតូច និងមានប្រជាជនតិចក៏ពិតមែន ប៉ុន្តែការនាំចូលផលិតផលគ្រឿងសម្អាង គ្រីម Firmax3 និងស៊ីរ៉ូម O2Max3 មានវិសាលភាព និងទីផ្សារទូលំទូលាយ គួរឱ្យជាទីមោទកបំផុត និងមានចំណាត់ថ្នាក់លំដាប់លេខ២ ក្នុងចំណោមជាង ២០ ប្រទេសខាងលើ។

ក្រុមហ៊ុន Rf3 World Cambodia បានផ្គត់ផ្គង់ជូនអតិថិជននូវផលិផលប្រើប្រាស់ប្រកបដោយភាពជឿជាក់ និងទំនុកចិត្ត គ្មានការព្រួយបារម្ភចំពោះផលប៉ះពាល់ដល់សុខភាព។ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុន Rf3 World Cambodia ក៏បានរួមចំណែកជួយប្រទេសជាតិ កាត់បន្ថយភាពក្រីក្រ និងបញ្ហាចំណាកស្រុក តាមរយៈការទទួលបានឱកាសបណ្តុះបណ្តាលចំណេះដឹងនៃការប្រើប្រាស់ផលិតផល និងឱកាសការងារដល់សមាជិកជាច្រើនរយនាក់ ដើម្បីមានលទ្ធភាពរកប្រាក់ចំណូល បង្កើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ៕

ពីធីឡើងគេហដ្ឋានថ្មីរបស់លោក វណ្ណ សុភានោ
ពីធីឡើងគេហដ្ឋានថ្មីរបស់លោក វណ្ណ សុភានោ
ពីធីឡើងគេហដ្ឋានថ្មីរបស់លោក វណ្ណ សុភានោ
ពីធីឡើងគេហដ្ឋានថ្មីរបស់លោក វណ្ណ សុភានោ
ពីធីឡើងគេហដ្ឋានថ្មីរបស់លោក វណ្ណ សុភានោ
ពីធីឡើងគេហដ្ឋានថ្មីរបស់លោក វណ្ណ សុភានោ
ពីធីឡើងគេហដ្ឋានថ្មីរបស់លោក វណ្ណ សុភានោ
គេហដ្ឋានថ្មីរបស់លោក វណ្ណ សុភានោ
គេហដ្ឋានថ្មីរបស់លោក វណ្ណ សុភានោ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]