(ភ្នំពេញ)៖ ថ្មីៗនេះ មានការភ្ញាក់ផ្អើលជាខ្លាំង និងអ្នកលេងបណ្តាញសង្គម ធ្វើការចែករំលែកតៗគ្នាជាបន្តបន្ទាប់ ជាមួយនឹងដំណឹងបាត់ខ្លួន របស់ លោកតា ស៊ូ សាវ៉ាង ហៅ លោកតា ហ្វុយស្សូ ដែលជាតន្រ្តីករភ្លេងបុរាណខ្មែរ ជើងចាស់មួយរូប ខណៈលោកតា បានបាត់ខ្លួនយ៉ាងយូរ មិនធ្លាប់មានពីមុនមក ដែលធ្វើឱ្យក្រុមគ្រួសារព្រួយ បារម្ភជាខ្លាំង នៅល្ងាច ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រោះលោកតា មានជំងឺប្រចាំកាយ។ តែយ៉ាងណាក្រោយ ប្រកាសពីដំណឹងនេះហើយ នៅព្រឹកនេះលោកតា បានវិលត្រឡប់មកផ្ទះវិញហើយ ដោយមូលហេតុ គឺដោយ សារតែ ទៅហាត់ប្រាណ ហើយក៏ឈានចូលលេងផ្ទះមិត្តភ័ក្ត ពិសារអ្វីបន្តិចបន្តួច និងទូរស័ព្ទអស់ថ្ម មិនបាន ប្រាប់អ្នកផ្ទះ។

ទាក់ទងដំណឹងនេះ កូនប្រុសលោកតា ហ្វុយស្សូ បានថ្លែងប្រាប់ Khmer Talking និង Fresh News ថា លោកតា បានត្រឡប់មកដល់ផ្ទះនៅព្រឹកមិញ និងមូលហេតុដោយសារទៅលេងផ្ទះមិត្តភ័ក្តគាត់ និងមិត្តភ័ក្តឃាត់ ហូបអី ក៏ជ្រុល ហើយអត់បានទូរស័ព្ទមកប្រាប់។ ការភ័យផ្អើល ដល់ថ្នាក់រកជំនួយឱ្យសារព័ត៌មានប្រកាសស្វែងរកលោក ឪពុក គឺដោយសារតែលោកតា មានជំងឺប្រចាំកាយផង គឺលោកមានជំងឺ បូសថ្លើម ខណៈឥឡូវនៅតែបន្តការ ព្យាបាល ដូច្នេះខ្លាចយ៉ាងម៉េចទៅ គ្មានអ្នកដឹង។

កូនប្រុសលោក តា ហ្វុយស្សូ បានបន្តថា ឪពុករបស់ខ្លួន បច្ចុប្បន្ននៅតែបន្តការងារសិល្បៈ ដោយលោកតា ទៅ លេងភ្លេងបុរាណខ្មែរ ជាមួយនឹងក្មេងៗជារៀងរាល់ថ្ងៃ នៅផ្សាររាត្រី រាជធានីភ្នំពេញ។

យ៉ាងណាមិញ ដំណឹងនេះប្រៀបបាននឹងប្រាប់ដល់អ្នកគាំទ្ររបស់លោកតា ទាំងអស់កុំឱ្យភ័យ ឬព្រួយបារម្ភអី ព្រោះលោកតា បានវិលត្រឡប់មកដល់គេហដ្ឋានដោយសុវត្ថិភាពហើយ។ អ្វីដែលសំខាន់ វាប្រៀបបាននឹងការ ផ្ញើរសារមួយ ដល់មនុស្សទូទៅ មិនថាចាស់ ឬក្មេងទេ ពេលទៅណាមកណា ត្រូវផ្តល់ដំណឹងជូនអ្នកផ្ទះឱ្យបាន ដឹង ជៀសវាងការស្វែងរក បង្កភាពព្រួយបារម្ភ និងបាត់ខ្លួនដោយមិនដឹងមូលហេតុ៕

លោកតា ហ្វុយស្សូ
លោកតា ហ្វុយស្សូ
លោកតា ហ្វុយស្សូ
លោកតា ហ្វុយស្សូ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]