ប៉េកាំងៈទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” បានចុះផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ថា យ៉ាង មី ឡង់សេ អាល់ ប៊ុមចម្រៀងថ្មី នៅទីក្រុងប៉េកាំង ។

តារាចម្រៀង និងជាតារាភាពយន្ដល្បីល្បាញ នៅប៉េកាំង នាង យ៉ាង មី “Yang Mi” បានផ្សព្វផ្សាយ អាល់ប៊ុម ចម្រៀងថ្មីរបស់នាង នៅមុខទស្សនិកជនយ៉ាងច្រើន នៅទីក្រុងប៉េកាំង ដោយមានទឹកមុខស្រស់ស្រាយ និងស្វែងរក ការគាំទ្រអាល់ប៊ុមថ្មីរបស់នាង ។

គួរបញ្ជាក់ថា តារាភាពយន្ដ យ៉ាង មី បានចូលប្រឡូក ក្នុងវិស័យសិល្បៈចិន តាំងពីឆ្នាំ១៩៩១ រហូតមកដល់បច្ចុប្បន្ន នេះ ។ ម្យ៉ាងទៀត នាងបានចាប់យក អាជីពជា តារាចម្រៀង នៅក្នុងឆ្នាំ២០១១ និងបន្ដមកដល់បច្ចុប្បន្ននេះ ។

ថ្វីត្បិតតែឆ្នាំនេះ នាងមានវ័យ២៥ឆ្នាំ តែរូបសម្រស់របស់នាងនៅស្រស់ស្អាត មិនចាញ់តារាវ័យក្មេងៗប៉ុន្មានទេ ។ មិនតែប៉ុណ្ណោះ នាងទទួលបានការគាំទ្រ និងពេញនិយមពីសំណាក់ទស្សនិកជន ជាច្រើនទៀតផង ៕

រែសម្រួលៈ សុបញ្ញវ័ន្ដ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]