កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ១១ ខែកុម្ភៈ វគ្គមួយនៅក្នុងកម្មវិធី EXO's Ladder រដូវកាលទី២ របស់ក្រុមចម្រៀង EXO ស្រាប់តែបានធ្វើឲ្យ ក្រុមអ្នកគាំទ្រភ្ញាក់ផ្អើល និងអស់សំណើចយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីពួកគេ លេងហ្គេមជាមួយគ្នាយ៉ាងយូរ លទ្ធផលនៃការប្រកួតបានបង្ហាញថា Sehun ទទួលបានជ័យជំនះ ដែលអាចស្នាក់នៅ ក្នុងបន្ទប់ដ៏ធំប្រណីតមួយ តែម្នាក់ឯង។ 

ដំបូងឡើយ Sehun ហាក់ដូចជារីករាយយ៉ាងខ្លាំង នៅពេលដែលសម្លឹងមើលទៅក្នុងបន្ទប់។ ប៉ុន្តែបន្ទាប់ពីសមាជិកក្រុម ចេញទៅក្រៅអស់ Sehun ស្រាប់តែបង្ហាញអារម្មណ៍ខ្លាចៗ ហើយក៏ចាប់ផ្ដើម ហៅបងៗឲ្យមកគេងជាមួយ។

ពិតជាមិនគួរឲ្យជឿថា ធំប៉ុណ្ណឹងហើយ Sehun នៅតែខ្លាចដូចជាកូនក្មេង ប៉ុន្តែវាជាការពិត។ Suho បាននិយាយថា Sehun តែងតែមានអារម្មណ៍ថា ភ័យខ្លាចឲ្យតែពេលនៅម្នាក់ឯង ជាពិសេសគឺនៅពេលយប់។ សូម្បីតែបច្ចុប្បន្ន នៅក្នុងបន្ទប់ស្នាក់ Sehun ក៏នៅតែគេងរួមបន្ទប់គ្នា ជាមួយ Suho ដែរ៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព EXO
រូបភាព EXO
រូបភាព Sehun
រូបភាព Suho
រូបភាព Sehun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]