វិស្វករម្នាក់ដែលបានបាត់បង់ដៃម្ខាង ក្នុងគ្រឿងម៉ាស៊ីនដោយអចេតនា គឺជាបុរសដំបូងបង្អស់របស់ជនជាតិអង់គ្លេស ដែលប្រើប្រាស់នូវដៃគ្រឿងយន្ដដ៏អស្ចារ្យ ហើយតម្លៃវារហូតដល់ ៧.៤ម៉ឺនដុល្លារ។

លោក Chris Talyor បានប្រើប្រាស់នូវដៃថ្មីរបស់គាត់ ជាមួយនឹងម្រាមដៃអេឡិចត្រូនិច ដែលអាចបញ្ជាដោយប្រើប្រាស់សាច់ដុំ របស់គាត់ផ្ទាល់។ ការបង្កើតឡើងដ៏អស្ចារ្យនេះ គឺប្រើប្រព័ន្ធអេឡិចត្រូត ដែលផ្ដល់សញ្ញាទៅដៃបញ្ញាឲ្យម្រាមដៃ កំរើកបាន។ លោក Chris កំពុងតែធ្វើការសាកល្បងជាមួយដៃថ្មីរបស់គាត់ ដោយរៀនចាប់របស់ រើសសោរឡាន និងដោះឡេវអាវ។ ឥលូវនេះវីស្វករម្នាក់នេះ អាចចូលទៅធ្វើការងាររបស់គាត់បានវិញហើយ ដូចជាគូរប្លង់ជាដើម។

ដៃរបស់លោក Chris ត្រូវកាត់ផ្ដាច់ខណៈពេលដែលគាត់ លូកដៃទៅលើកកូនរបស់គាត់ ដែលអង្គុយលើម៉ូតូទឹក កាលពីឆ្នាំ២០០៩ មិនប្រយ័ត្នក៏បានប៉ះត្រូវស្លាបកង្ហារ ដែលបណ្ដាលឲ្យដៃរបស់គាត់ធ្លាក់ចូលទៅក្នុងទឹកបាត់ទៅ។

ក្រោយមកគាត់មិនអាចធ្វើការងាររបស់គាត់បាន ដោយបាត់បង់ដៃម្ខាង គាត់ក៏បានស្វែងរកក្នុងអ៊ីធឺណេត អំពីដៃយន្ដសិប្បនិមិត្ត។ ដៃនោះមិនមានក្នុងចក្រភពអង់គ្លេសនោះទេ គាត់បានបញ្ជ្ាទិញពីស្រុកក្រៅមក ដើម្បីធ្វើការសាកល្បង ក្រោយពេលធ្វើការសាកល្បងរួច ដៃរបស់គាត់ពិតជាអាចទទួលយក ដៃសិប្បនិមិត្តនោះបានមែន។ លោក Chris ពិតជាសប្បាយចិត្តណាស់ ហើយគាត់នឹងប្រើប្រាស់ដៃមួយនេះ ឲ្យមានប្រយោជន៍ជាទីបំផុត។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ដៃសិប្បនិមិត្តមួយនេះ?



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]