ភ្នំពេញ៖ ធនាគារ ABA ដែលជាសមាជិកពេញសិទ្ធិនៃសម្ពន្ធធនាគារជាតិកាណាដា ថ្ងៃនេះសូមប្រកាសបើកដំណើរជាផ្លូវការ នូវ មជ្ឈមណ្ឌលសេវាធនាគារអាជីវកម្ម ជាលើកដំបូងរបស់ខ្លួន ដើម្បីផ្តល់សេវាធនាគារដែលមានគុណភាពជូនដល់ វិស័យសហគ្រាសធុនតូចនិងមធ្យម ក្រុមហ៊ុនធំៗ ក៏ដូចជាក្រុមហ៊ុនសាជីវកម្មពហុជាតិ និងអាជីវកម្មក្នុងស្រុកដែលកំពុងប្រតិបត្តិការយ៉ាងលេចធ្លោនៅកម្ពុជា។

ដោយមានទីតាំងស្ថិតនៅជាន់ទីមួយនៃអគារការិយាល័យកណ្តាលរបស់ខ្លួនដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុដ៏មមាញឹកក្នុងទីក្រុងភ្នំពេញ មជ្ឈមណ្ឌលសេវាធនាគារអាជីវកម្ម ត្រូវបានរចនាឡើងដោយផ្តោតលើការផ្តល់ភាពងាយស្រួល និងភាពឯកជនដល់អតិថិជនដែលជាម្ចាស់អាជីវកម្ម នៅពេលដែលពួកគាត់អញ្ជើញមកដល់មជ្ឈមណ្ឌលផ្ទាល់។ មជ្ឈមណ្ឌលក៏មានផ្តល់កន្លែងចំណតរថយន្ត កន្លែងរង់ចាំ បញ្ជរបម្រើអតិថិជន ក៏ដូចជាបន្ទប់ឯកជនសម្រាប់ផ្តល់ប្រឹក្សាមួយទល់នឹងមួយជាមួយបុគ្គលិកដែលមានជំនាញធ្វើការផ្ទាល់លើផ្នែកអាជីវកម្មផងដែរ។  

មជ្ឈមណ្ឌលសេវាធនាគារអាជីវកម្មថ្មីរបស់ ABA

លោក ឈន ម៉ង់ឌី ប្រធាននាយកដ្ឋានសេវាធនាគារអាជីវកម្ម បានមានប្រសាសន៍ក្នុងឱកាសបើកដំណើរការជាផ្លូវការនេះថា៖ 

“យើងខ្ញុំមានមោទនភាព និងភាពរីករាយយ៉ាងខ្លាំងក្នុងការដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលសេវាធនាគារអាជីវកម្មនេះ ព្រោះវាជាកន្លែងដែលម្ចាស់អាជីវកម្មអាចអាស្រ័យពឹងពាក់បានក្នុងការបំពេញតម្រូវការផ្នែកធនាគារដល់ពួកគាត់។ យើងខ្ញុំជឿជាក់ថា វត្តមានរបស់មជ្ឈមណ្ឌលនឹងឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការផ្នែកទីផ្សារនៅកម្ពុជា និង ជួយបង្កើនប្រសិទ្ធភាពផ្នែកបម្រើអតិថិជនរបស់យើងឲ្យបានកាន់តែប្រសើរ”។

លោកក៏បានបន្ថែមទៀតថា៖ 

“ចាប់ពីពេលនេះតទៅ អតិថិជន ABA ដែលជាម្ចាស់អាជីវកម្ម អាចប្រើប្រាស់កន្លែងថ្មីនេះ បន្ថែមលើសាខារបស់ធនាគារដែលមានស្រាប់ ដើម្បីធ្វើប្រតិបត្តិការធនាគាររបស់ពួកគេ និងអាចចូលប្រើប្រាស់ហិរញ្ញវត្ថុអាជីវកម្មរបស់ពួកគេបានយ៉ាងងាយស្រួល។”
លោក ឈន ម៉ង់ឌី
មជ្ឈមណ្ឌលសេវាធនាគារអាជីវកម្មថ្មីរបស់ ABA

នៅមជ្ឈមណ្ឌលថ្មីនេះ អតិថិជនអាចទទួលបានការប្រើប្រាស់សេវារបស់ធនាគារ ABA យ៉ាងសម្បូរបែប រួមមានការគណនីចរន្តនិងសន្សំ, ការផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុក, រតនាគារ, ឥណទាននិងហិរញ្ញប្បទានពាណិជ្ជកម្ម, ការគ្រប់គ្រងសាច់ប្រាក់, កាតឥណពន្ធ/ឥណទានសម្រាប់អាជីវកម្ម, បង់សេវាកម្មផ្សេងៗ, សេវាប្រមូលប្រាក់និងការបង់ប្រាក់, ធនាគារអនឡាញសម្រាប់អាជីវកម្ម និងអត្ថប្រយោជន៍ជាច្រើនទៀតសម្រាប់អាជីវកម្ម។

មជ្ឈមណ្ឌលសេវាធនាគារអាជីវកម្មរបស់ ABA ចាប់បើកដំណើរការពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ ល្ងាច និងពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ បុគ្គលិកផ្នែកប្រឹក្សា និងបេឡាករប្រកបដោយវិជ្ជាជីវៈ និងមានជំនាញច្បាស់លាស់ជាង ២០រូប បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើអតិថិជនផ្នែកអាជីវកម្ម ក៏ដូចជាផ្ដល់ការប្រឹក្សាយោបល់ប្រកបដោយគុណភាពលើដំណោះស្រាយសមស្របសម្រាប់តម្រូវការផ្នែកសេវាធនាគារពី ABA៕ 

មជ្ឈមណ្ឌលសេវាធនាគារអាជីវកម្មថ្មីរបស់ ABA
មជ្ឈមណ្ឌលសេវាធនាគារអាជីវកម្មថ្មីរបស់ ABA
មជ្ឈមណ្ឌលសេវាធនាគារអាជីវកម្មថ្មីរបស់ ABA
មជ្ឈមណ្ឌលសេវាធនាគារអាជីវកម្មថ្មីរបស់ ABA
មជ្ឈមណ្ឌលសេវាធនាគារអាជីវកម្មថ្មីរបស់ ABA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]