កូរ៉េខាងត្បូង៖ ដំបូងឡើយ នាង Jeon Somi ត្រូវបានអ្នកគាំទ្ររំពឹងទុកថា នាងនឹងត្រូវ Debut ជាមួយក្រុមថ្មីរបស់ផលិតកម្ម JYP ដែលមានឈ្មោះថា ITZY។

ក៏ប៉ុន្តែការរំពឹងទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រខកចិត្តយ៉ាងខ្លាំង ក្រោយពីនាង Somi សម្រេចចិត្តបញ្ចប់កុងត្រា ដើរចេញពីផលិតកម្ម JYP ហើយមកធ្វើជាជាតារាចម្រៀងទោល ក្រោមផលិតកម្ម YG Entertainment The Black Label វិញ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ គ្រាន់តែមានការ Debut ក្រុម ITZY នេះភ្លាម អ្នកគាំទ្រជាច្រើនរបស់នាង Somi បានបង្ហាញក្តីបារម្ភចំពោះរូបនាងជាខ្លាំង ក្រោយពីនាងត្រូវបានផ្អាកមិនចេញសកម្មភាពអ្វីបន្តិចសោះ នៅលើឆាកតន្ត្រីក៏ដូចកម្មវិធីផ្សេងៗ អស់រយៈពេលយ៉ាងយូរ។

តួយ៉ាង នាង Somi ក្រោយពីឃើញអ្នកគាំទ្ររបស់ខ្លួន នាំគ្នាឈឺឆ្អាល និងបង្ហាញភាពសោកសៅបែបនេះ នាងក៏បញ្ចេញសារនៅលើគណនីផ្ទាល់ខ្លួនភ្លាមៗ នៅក្នុង Story ថា៖ “ផ្ញើរជូនអ្នកគាំទ្រជាទីស្រលាញ់របស់ខ្ញុំ។ កុំគិតថាខ្ញុំពេលនេះ ឃ្លាតពីសិល្បៈឆ្ងាយអី ហើយកុំមានអារម្មណ៍ថា សោកសៅដែលរង់ចាំការវិលត្រលប់របស់ខ្ញុំ។ ព្រោះខ្ញុំកំពុងធ្វើការផលិតបទចម្រៀងហើយ។ ខ្ញុំជូនពរអ្នកទាំងអស់គ្នាណា ហើយកុំគិតខុសមកលើខ្ញុំ។ ខ្ញុំចង់ឲ្យគ្រប់យ៉ាងល្អឥតខ្ចោះ សម្រាប់ការងាររបស់ខ្ញុំ។ ស្រលាញ់អ្នកទាំងអស់គ្នា”

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះហើយ អ្នកគាំទ្ររបស់នាង មានក្តីរំភើបយ៉ាងខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏សង្ឃឹមថា Somi នឹង Debut ជាតារាចម្រៀង Solo ក្នងពេលឆាប់ៗខាងមុខនេះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Somi
Somi
សាររបស់ Somi
ITZY

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]