ឥណ្ឌូនេស៊ី៖ បើអ្នកគិតថាសត្វគ្មានអារម្មណ៍ និងមនោសញ្ចេតនា  ក្រោយពីបានមើលឃើញវីដេអូនេះរួច អ្នកប្រាកដជាផ្តាស់ប្តូរការគិតទាំងស្រុង។  វីដេអូមួយនេះត្រូវបានចែករំលែកតៗគ្នាជាច្រើននៅលើបណ្តាញសង្គម Twitter ស្តីអំពីមេឆ្មាកប់កូនវា ហើយកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

យោងតាមគណនី Twitter មួយបានផ្តល់ដំបូន្មានដល់មនុស្សទូទៅឱ្យពិចារណាឡើងវិញ មុនពេលធ្វើបាបសត្វ ដែលមនុស្សមួយចំនួនយល់ថាសត្វគ្មានអារម្មណ៍ដូចជាមនុស្ស។  នាងបានរៀបរាប់ថា៖

«មេឆ្មាដ៏កម្សត់កប់កូនរបស់វា សង្ស័យមនុស្សជាអ្នកសម្លាប់។»

យោងតាមវីដេអូ មេឆ្មាដ៏កម្សត់មួយក្បាលបានកប់កូនវាលើកចុងក្រោយ ដែលមើលទៅពិតជាគួរឱ្យអាណោចអាធ័ម និងក្តុកក្តួលអួលដើមកខ្លាំងមែនទែន។

ម្ចាស់គណនី Twitter ដដែលបាននិយាយបន្ថែមទៀតថា៖

«ក្នុងនាមជាមនុស្ស យើងគួរមានចិត្តល្អចំពោះសត្វលោក ព្រោះសត្វមិនបានធ្វើអ្វីដាក់យើងទេ។ សូមកុំធ្វើបាបសត្វទាំងនេះដោយការទាត់ ឬវាយពួកវាអី។  ពួកវាឃ្លាន យើងឱ្យចំណីពួកវាទៅ វាមិនធ្វើឱ្យយើងក្រដោយសារតែអីចឹងទេ។»

មនុស្សជាច្រើនបានសម្តែងការអាណិតអាសូរចំពោះមេឆ្មាមួយក្បាលនេះ ហើយអ្នកខ្លះក៏បាននិយាយថា ពួកគេស្រក់ទឹកភ្នែកពេលឃើញវីដេអូបែបនេះ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបភាពក្នុងវីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]