ថៃ៖ នៅទីបំផុតការទន្ទឹងរង់ចាំរបស់បណ្ដាអ្នកគាំទ្រ តារាសម្តែងស្រី Namcha Sheranut នឹងកម្លោះសង្ហាជាគូស្នេហ៍នាង ដែលបានមើលចិត្តថ្លើមគ្នាជាង១៤ឆ្នាំកន្លងមក ក៏សមល្មម ឈានដល់ពេលវេលាត្រៀមដឹកដៃគ្នា ចូលរោងជ័យហើយដែរ។

តាមរយៈការផ្ដល់កិច្ចសម្ភាសន៍ កាលពីពេលថ្មីៗនេះដែរ ក្នុងថ្ងៃសម្ពោធហាងសម្លៀកបំពាក់មួយ ជាមួយ តារាស្រី កញ្ញា Namcha Sheranut និងគូស្នេហ៍របស់នាង បានឲ្យដឹងថា ពួកគេបានត្រៀមនឹងរៀបចំ កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន នាចុងឆ្នាំខាងមុខនេះ ដោយនឹងគ្រោងចំណាយ១០០លានបាត សម្រាប់ពិធីមួយនេះផងដែរ។

ជាមួយនឹងដំណឹងដ៏គួរឲ្យរំភើបនេះដែរ ធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រជាច្រើន ក៏បានចូលរួមសម្ដែងការអបអរសាទរ និងជាពិសេសត្រៀមរង់ចាំ មើលថ្ងៃដ៏ពិសេសរបស់តារាស្រីរូបនេះ ជាក់លាក់ដែលរូបនាង នឹងប្រកាសម្ដងទៀត ក្រោយពេលនាង និងគូស្នេហ៍រកបានថ្ងៃរៀបការច្បាស់លាស់៕   

Namcha និងមិត្តប្រុស
Namcha និងមិត្តប្រុស
Namcha និងមិត្តប្រុស
Namcha និងមិត្តប្រុស
Namcha និងមិត្តប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]