ភ្នំពេញ៖ អតីតតារាសម្តែងប្រុសល្បីឈ្មោះ ដែលគ្រប់គ្នាស្គាល់ថាជាតួឯកប្រុសឈ្មោះ នេនទុំ ក្នុងរឿង«ទុំទាវ» លោក ស៊ុក សុភា រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ដែលលោកបានសម្រេចចិត្តបោះបង់ជីវិតជាអ្នកសិល្បៈ រៀបការសាងគ្រួសារជាមួយនឹងភរិយាជាទីស្រលាញ់ ទៅរស់នៅឯបរទេសយ៉ាងមានសេចក្តីសុខ ព្រមជាមួយនឹងចំណងដៃកូនប្រុសស្រីគួរឲ្យស្រលាញ់ផងដែរ។

ដោយឡែក ក្រោយពីបាត់មុខមាត់អស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតថ្មីៗនេះ លោក ស៊ុក សុភា មកត្រឡប់មកលេងមាតុប្រទេស ទឹកដីកម្ពុជាជាថ្មីម្តងទៀត ដោយលោកថែមទាំងបានបង្ហោះរូបថត ជាមួយនឹងអត្ថន័យសារ ដែលបានសរសេរថា៖ «ខ្ញុំបានបើកឡានមកដល់វិមានឯករាជ្យហើយបងប្អូន មានបងប្អូនមិត្តៗណាទំនេរតោះជួបគ្នាយើង»។

មិនតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យមហាជនក៏ដូចជាប្រិយមិត្តគាំទ្រ មានការចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺរូបសម្រស់មុខមាត់បច្ចុប្បន្នរបស់អតីតតារាប្រុសតែម្តង ដោយមើលសឹងតែមើលមិនចង់ស្គាល់ ជាមួយនឹងស្ទាយ៍ពុកមាត់ពុកចង្ការ ប្លែកភ្នែកជាងកាលពីលើកមុនខ្លាំង ប៉ុន្តែក៏នៅតែសង្ហាដដែល មិនចាញ់ពីមុនឡើយ៕  

ស៊ុក សុភា មកលេងទឹកដីកំណើតម្តងទៀត
អតីតតារាសម្តែងប្រុស ស៊ុក សុភា
អតីតតារាសម្តែងប្រុស ស៊ុក សុភា
អតីតតារាសម្តែងប្រុស ស៊ុក សុភា
អតីតតារាសម្តែងប្រុស ស៊ុក សុភា
អតីតតារាសម្តែងប្រុស ស៊ុក សុភា
អតីតតារាសម្តែងប្រុស ស៊ុក សុភា
អតីតតារាសម្តែងប្រុស ស៊ុក សុភា
ស៊ុក សុភា និងក្រុមគ្រួសារនៅបរទេស
ស៊ុក សុភា និងក្រុមគ្រួសារនៅបរទេស
ស៊ុក សុភា និងក្រុមគ្រួសារនៅបរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ុក សុភា