អាមេរិក៖ មិនប៉ុន្មានម៉ោងមុននេះ ក្រុមចម្រៀងនារីកំពុងមានប្រជាប្រិយភាពខ្លាំង BLACKPINK ត្រូវបានអញ្ចើញចូលរួមសម្តែងជាកិត្តិយស នៅក្នុងកម្មវិធីជជែកកម្សាន្តល្បីឈ្មោះមួយរបស់អាមេរិក «The Late Show With Stephen Colbert»។

ជាការពិតណាស់ ដោយក្នុងនោះស្រីស្រស់ទាំង៤ដួងនេះ បានសម្តែងនូវបទចម្រៀងមួយបទ ដែលជាបទចម្រៀងចុងក្រោយបង្អស់និងទទួលបានការគាំទ្រខ្លាំងបំផុតរបស់ពួកគេ គឺបទ «Ddu-Du-Ddu-Du»។ តួយ៉ាង ការសម្តែងរបស់ក្រុមស្រីស្អាត Blackpink នេះ បានអង្រួនចិត្តទស្សនាតាមកញ្ចក់ទូរទស្សន៍ ជាមួយនឹងការបញ្ចេញក្បាច់រាំពោរពេញទៅដោយ កម្លាំងថាមពល រួមផ្សំជាមួយនឹង រូបសម្រស់ស្អាត គួរឲ្យទាក់ទាញផងដែរ។

មិនថាយ៉ាងណា បើទោះបីជា Blackpink សម្តែងត្រឹមតែ១បទនៅក្នុងកម្មវិធី «The Late Show With Stephen Colbert» នេះក្តី ប៉ុន្តែឥទ្ធិពលរបស់តារាស្រីទាំង៤រូបនេះ បានធ្វើឲ្យល្បីកក្រើកពេញបណ្តាញទំនាក់ទំនថសង្គម ដែលជាពិសេសនោះ គឺ Hastag ដែលមានឈ្មោះថា #BLACKPINKonLSSC ថែមទាំងបានលោតឡើងលេខ ១ នៅលើបណ្តាញសង្គម Twitter ដែលមានអ្នកកំពុងតែតាមដានមើលច្រើនបំផុតនៅលើពិភពលោកថែមទៀតផង៕ 

#BLACKPINKonLSSC Trending លេខ១ នៅលើTwitter
BLACKPINK នៅក្នុងកម្មវិធី «The Late Show With Stephen Colbert»

BLACKPINK
BLACKPINK
BLACKPINK
BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]