ភ្នំពេញ៖ ទិវានៃក្តីស្រលាញ់ ឬ Valentine day គឺជាទិវាបុណ្យមួយសម្រាប់បង្ហាញក្តីស្រលាញ់ទៅឲ្យគ្នាទៅវិញទៅមករបស់បណ្តាប្រទេសលោកខាងលិច និង អឺរ៉ុប ហើយដោយសារតែប្រទេសកម្ពុជាយើង ជាប្រទេសកំពុងអភិវឌ្ឍន៍ដូច្នេះការហូរចូលវប្បធម៌បរទេសជារឿងដែលចៀសមិនផុតនោះទេ ប៉ុន្តែមិនមានន័យថាយើងខ្ញុំគាំទ្រឲ្យចម្លងវប្បធម៌បរទេសទាំងស្រុងនោះដែរ នៅពេលយើងម្នាក់ៗស្គាល់នូវវប្បធម៌ប្រពៃណីខ្លួនឯងយ៉ាងច្បាស់ប្រាកដនោះ។ 

ទិវានៃក្តីស្រលាញ់មិនមែនធ្វើឡើងសម្រាប់តែស្រទាប់យុវវ័យប៉ុណ្ណោះទេ ប៉ុន្តែមនុស្សគ្រប់រូបអាចធ្វើវាបានគ្រប់ៗគ្នា ហើយលោកអ្នកក៏អាចបង្វែរទិវានៃក្តីស្រលាញ់របស់លោកអ្នកនៅថ្ងៃទី ១៤ កុម្ភៈ ខាងមុខនេះ ទៅជាទិវាមួយដែលពោរពេញដោយក្តីស្រលាញ់ចំពោះមនុស្សជាទីស្រលាញ់របស់លោកអ្នកដូចជា ឪពុកម្តាយ គូស្វាមីភរិយា បងប្អូនប្រុសស្រីរបស់លោកអ្នក និងគូស្នេហ៍ដ៏យល់ចិត្តបំផុតរបស់លោកអ្នកថែមទៀតផង តាមរយៈការជូនថវិកាដល់អ្នកមានគុណទាំងទ្វេរ នាំពួកគាត់ហូបអាហាឆ្ងាញ់ៗ ទិញសម្លៀកបំពាក់ថ្មីៗជូនពួកគាត់ជាដើម។ 

សតវត្សរ៍ទី២១ហើយ អ្នកណាក៏ស្គាល់ទូរស័ព្ទដែរ និងចង់បានទូរស័ព្ទទំនើបប្រើដែរ ដូច្នេះលោកអ្នកសាកល្បងជូនកាដូទូរស័ព្ទថ្មីស្រឡាងមួយគ្រឿងទៅឲ្យពួកគាត់មើល៍ ថាតើពូកគាត់ពេញចិត្តអត់? ថាមិនត្រូវពួកគាត់អាចពេញចិត្ត និងសប្បាយចិត្តជាងកាដូផ្សេងៗក៏អាចថាបាន ព្រោះទូរស័ព្ទសម័យនេះមិនត្រឹមតែ Call ឮសម្លេងបានទេ តែវាអាចមើលមុខគ្នានៅពេលសន្ទនាផងដែរ ដែលភាគច្រើនអ៊ំៗ ពូមីងចាស់ៗ គាត់ចង់បានណាស់ពីកូនៗរបស់ពូកគាត់។ 

នៅពេលនេះយើងខ្ញុំសូមណែនាំលោកអ្នកនូវទូរស័ព្ទប្រភេទថ្មី និងងាយស្រួលប្រើប្រាស់សម្រាប់មនុស្សគ្រប់វ័យនោះគឺទូរស័ព្ទ F9 ដែលមានពណ៌ចម្រុះ ក្រហម ស្វាយ ខៀវ និងទូរស័ព្ទ R17 Pro ដែលកំពុងពេញនិយមពីសំណាក់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសនានានៅលើសកលលោក។ 

ស្មាតហ្វូន Oppo

លើសពីនេះទៅទៀតស៊េរីទូរស័ព្ទ F9 Sunrise Red ដែលមានពណ៌ក្រហមស្រស់បំព្រងដូចផ្កាកូលាប ពិតជាសាកសមខ្លាំងណាស់ជាមួយនឹងស្រ្តីជាម្តាយ ជាភរិយា ជាគូស្នេហ៍ និងជាមិត្តគម្រោង ១០០ ឆ្នាំរបស់លោកអ្នក ព្រោះវាជាវត្ថុអនុស្សាវរីយ៍ដែលអាចដាក់តាមខ្លួនគ្រប់ពេលវេលា គ្រប់ទីកន្លែង និងលើកចាប់កាន់ប្រើប្រាស់ពេលណា តែងនឹកដល់អ្នកជូនជានិច្ច ហើយស្រ្តីភាគច្រើនចង់បានកាដូពណ៌ក្រហមនៅថ្ងៃនៃក្តីស្រលាញ់ ជំនួសដោយផ្កាកូលាបពណ៌ក្រហម បង្ហាញពីក្តីស្រលាញ់បរិសុទ្ធផងដែរ។ សូមជូនពរទិវានៃក្តីស្រលាញ់របស់លោកអ្នក មានតែភាពរីករាយ និង សុភមង្គលគ្រប់ៗគ្នា៕      

ស្មាតហ្វូន Oppo
ស្មាតហ្វូន Oppo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]