បរទេស៖ បើយោងតាមសារព័ត៌មានធំៗ បានចុះផ្សាយថា សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងច្បាស់ ពីមូលហេតុដែលបណ្តាលឱ្យកីឡាករ Emiliano Sala ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ កាលពីជាង ៣សប្តាហ៍មុន។ បន្ទាប់ពីមានការធ្វើកោសល្យវិច្ច័យយ៉ាងម៉ត់ចត់រួចមក លទ្ធផលបានបង្ហាញថាកីឡាករ Sala បានស្លាប់ ដោយសារការប៉ះទង្គិចធ្ងន់ធ្ងរត្រង់ក្បាល និងដងខ្លួនរបស់គាត់។

កីឡាករ Emiliano Sala
ក្រុមប៉ូលិសស្វែងរកឃើញសាកសពរបស់ Sala

កីឡាករខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ បានបាត់ខ្លួនជាមួយយន្តហោះ Piper Malibu បន្ទាប់ពីត្រលប់ពីទីក្រុង Nantes មកកាន់ទីក្រុង Cardiff វិញ ក្រោយពេលចុះកិច្ចសន្យាផ្លូវការចូលរួមជាមួយក្លិបបាល់ទាត់ Cardiff City។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនសាកសពមួយត្រូវបានគេរកឃើញពីក្នុងបំណែកនៃយន្ដហោះក្រោមបាតសមុទ្រ ក្រោយមកត្រូវបានគេកំណត់អត្តសញ្ញាណបានថាជាសាកសពរបស់កីឡាករ Sala។  លោក David Ibbotson ជាពីឡុតបើកយន្តហោះផ្ទាល់ នៅមិនទាន់មានតម្រុយសម្រាប់ការស្វែងរកឃើញនៅឡើយទេ។

ដោយឡែកក្រុមប៉ូលិសបានបើកការស៊ើបអង្កេតមួយអំពីករណីនេះ ដែលគេរំពឹងថានឹងបញ្ចប់នាអំឡុងរយៈពេល ៦ ទៅ ១២ខែខាងមុខ៕

កីឡាករ Emiliano Sala
លោក David Ibbotson

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]