កៅអីរោមសត្វដ៏ធំសំបើម មានរាងមូលដូចប្រហិតត្រីនេះ គឺបានបង្កើតឡើងដើម្បីឲ្យអ្នកប្រើប្រាស់ មានភាពកក់ក្ដៅនៅដូវរងារនាពេលរាត្រី។

កៅអីដ៏ចំឡែកមួយនេះ ត្រូវបានបង្កើតឡើងដោយជនជាតិសិង្ហបុរីម្នាក់ ឈ្មោះថា Jason Goh ដែលយកគំរូតាមប្រហិតត្រីដែល ឳពុកម្ដាយរបស់គាត់ធ្លាប់ធ្វើឲ្យពិសារ និងរឿងព្រេងដ៏គួរខ្លាចរបស់ជីដូនគាត់ ដែលធ្លាប់បន្លាចកាលពីនៅក្មេង។ លោក Jason មានអាយុ៣៦ឆ្នាំ បានបញ្ចប់ការសិក្សានៅមហារិទ្យាល័យ Glasgow មានប្រសាសន៍ថា គាត់ធ្លាប់លេងជាមួយអាហាររបស់គាត់ កាលពីនៅវ័យកុមារ ហើយជាពិសេសនោះគឺប្រហិតត្រី ដែលឳពុកម្ដាយរបស់គាត់គឺជាអ្នកលក់ប្រហិតត្រី និងគុយទាវ។ ដើម្បីកុំឲ្យលោក Jason ឈប់លេងជាមួយប្រហិតត្រី ជីដូនរបស់គាត់បាននិទានរឿនមួយ ដែលនិយាយអំពីប្រហិតត្រីដ៏គួរឲ្យខ្លាច ដែលគាត់នៅចងចាំដល់សព្វថ្ងៃនេះ។ តើប្រិយមិត្តចង់ដឹងថារឿងនិទាននោះ បែបណានោះទេដែលអាចធ្វើឲ្យក្មេង ម្នាក់បញ្ឃប់ការលេងរបស់គេក្រោយពីស្ដាប់រឿងនេះចប់? ជីដូនរបស់ Jason បាននិទានថា ប្រហិតត្រីកាលណាដែលយើង លេងវាកាន់តែយូរ វានឹងរីកកាត់តែធំ និងមានរោមជាច្រើនដូចបិសាច ហើយនិងស៊ីយើងវិញជាមិនខាន។ រឿងនិទានមួយនេះបានឌិតជាប់ក្នុង អារម្មណ៍របស់ Jason ដែលធ្វើឲ្យគេត្រជាក់រហូតដល់ឆ្អឹងខ្នង។

ទាំងអស់នេះហើយដែលធ្វើឲ្យលោក Jason មានគំនិតបង្កើតនូវកៅអីបិសាចដែលមានរោម និងមានរាងមូលដូចប្រហិតត្រី ដែលដូចទៅនឹងរឿងនិទានរបស់ជីដូនគាត់។ កៅអីនេះមានឈ្មោះថា Moyee លក្ខណពិសេសរបស់វាគឺ អាចធ្វើឲ្យអ្នកប្រើប្រាស់អង្គុយបានស្រួល ដូចជាអង្គុយក្នុងសំបុកដង្កូវនាង ដែលមានភាពកក់ក្ដៅស្រួល ហើយនៅក្នុងកៅអីនោះគឺមានទឹក ដែលយើងអាចដាក់និងយកចេញបាន ពេលដែលយើងឈប់ប្រើប្រាស់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះគំនិត ច្នៃប្រឌិតរបស់ជនជាតិសិង្ហបុរីម្នាក់នេះ?






កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]