តាកែវ៖ កាលពីថ្ងៃទី០៩ ខែកុម្ភៈម្សិលមិញនេះ គឺជាថ្ងៃចេញខែរបស់កូនស្រីតារាសម្តែងអ្នកនាង ហង្ស ម៉ារីណា ដោយក្នុងនោះ នាងយកទានទៅចែកជូនចាស់ៗជាង១០០គ្រួសារ នៅស្រុកកំណើតរបស់នាងផ្ទាល់។

ជាក់ស្តែង ដោយយោងតាមការផុស នៅក្នុងគណនីហេ្វសប៊ុករបស់អ្នកនាងផ្ទាល់បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ 

«ថ្ងៃនេះអូន ហេង នភមណី បានគម្រប់មួយខែហើយ។ ក្នុងថ្ងៃចេញខែ អូននភមណីមកស្រុកកំណើតម៉ាក់ៗ ដើម្បីចែកទានជូនចាស់ៗជាង១០០គ្រួសារ និងបងៗកុមារា កុមារីផងដែរ ។​ ទានដែលអូនចែកក្នុង១គ្រួសារៗមាន មី ត្រីខ ទឹកដោះគោ ទឹកក្រូច ទឹកសុទ្ធ ថ្នាំពេទ្យ និងថវិកា១ម៉ឺនរៀល ព្រមទាំងសៀវភៅសរសេរ២ក្បាល និងនំប៉័ង Breadtalk ១ដុំ ។ ដោយឡែកក្រុមប្រឹក្សាឃុំខ្វាវ ចូលរួមទាំង១៤រូប ម្នាក់ៗទទួលបានសម្ភារៈដូចខាងលើ និងថវិកា២ម៉ឺនរៀល ។ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ»។

ជាមួយគ្នានេះផងដែរ មានបណ្តារអ្នកលេងបណ្តាញសង្គមជាច្រើន បានចូលទៅ Comment ចូលរួមអបអរ និងសរសើរពីទឹកចិត្តដ៏ល្អប្រពៃរបស់អ្នកនាង និងក្រុមគ្រួសារ៕

ទស្សនារូបភាពខាងក្រោម៖

គ្រួសារអ្នកនាង ហង្ស ម៉ារីំណា
ទិដ្ឋភាពពេលចែកទាន
ទិដ្ឋភាពពេលចែកទាន
ទិដ្ឋភាពពេលចែកទាន
ទិដ្ឋភាពពេលចែកទាន
ទិដ្ឋភាពពេលចែកទាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]