ថៃ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងលើតារាសម្ដែងស្រីផ្នែកសិល្បៈបុរាណ ដ៏ល្បីប្រចាំប្រទេសថៃ កញ្ញា Po ដោយសារតែរថយន្តបុកជាមួយរថយន្ត បណ្ដាលឲ្យតារាស្រីរូបនេះស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង ៧ព្រឹកម្សិលមិញនេះ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កញ្ញា Po ត្រូវបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈពេលដែលក្រុមគ្រូពេទ្យ ក៏បានព្យាយាមអស់ពីសមត្ថភាព ដើម្បីជួយសង្គ្រោះរូបនាងផងដែរ។ ចំណែកមិត្តភក្តិរួមដំណើរ ២នាក់ផ្សេងទៀត ក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ត នៅមន្ទីរពេទ្យ ក្នុងខេត្តឈៀងម៉ៃ។

ដំណឹងនេះពិតជាធ្វើឲ្យមហាជនក្តុកក្តួលខ្លាំងមែនទែន ព្រោះមិននឹកស្មានថាតារាសម្ដែងស្រីផ្នែកបុរាណដ៏ឆ្នើមម្នាក់ ត្រូវស្លាប់យ៉ាងរហ័សបែបនេះទាល់តែសោះ។

ម៉្យាងវិញទៀត តារាៗជាច្រើន និងអ្នកគាំទ្រមួយចំនួន បានចូលមកបញ្ចេញមតិ (Comment) បង្ហាញអារម្មណ៍សោកសៅនៅក្នុងគណនីអ៊ីនស្តាក្រាមរបស់តារាស្រីរូបនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Po
Po
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍ Po
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍ Po
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍ Po
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍ Po

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]