អេស្ប៉ាញ៖ កីឡាករបារាំង Antoine Griezzman របស់ក្លិប Atletico Madrid ហាក់បីដូចជាកំពុងរីករាយក្នុងការប្រកបអាជីពនៅទីនោះយ៉ាងខ្លាំង។ ជាក់ស្តែង Griezmann តែងតែបង្ហាញវត្តមានជាជម្រើស ១១នាក់ដំបូងជានិច្ច មិនត្រឹមតែប៉ុណ្ណោះ Griezmann ក៏ធ្លាប់បានជាប់ជាជម្រើស ៣នាក់ចុងក្រោយសម្រាប់ពានរង្វាន់ Ballon D’or ផងដែរ។ 

ស្រាប់តែពេលថ្មីៗនេះ កីឡាករ Antoine Griezmann បានព្យាយាមទាក់ទងទៅកាន់មិត្តរួមអាជីព នៅជម្រើសជាតិបារាំង Kylian Mbappe ឱ្យមកកាន់ទឹកដីអេស្ប៉ាញ និងមកចូលរួមនៅ Atletico Madrid ជាមួយគ្នាទៀតផង។

កីឡាករ Kylian Mbappe បានបង្ហោះរូបភាពមួយសន្លឹកនៅលើគណនី Instagram របស់គេ ស្រាប់តែកីឡាករ Griezmann បានចូលទៅធ្វើការ Comment ថា " Colchonero viens” ដែលមានន័យថា “មក! Atletico Madrid”។

View this post on Instagram

A post shared by Kylian Mbappé (@k.mbappe) on

Comment របស់ Griezmann លើ Instagram របស់ Mbappe

គួរបញ្ជាក់ថា Griezmann អាចនឹងត្រូវប្រជែងជាមួយមិត្តរួមសញ្ជាតិ Mbappe នៅពេលខាងមុខ ស្របពេលដែលកីឡាករវ័យក្មេងរូបនេះ កំពុងត្រូវបានក្លិបយក្ស Real Madrid  ចាប់អារម្មណ៍ និងចង់បានមកចូលរួមជាយូរមកហើយ៕

Kylian Mbappe និង Antoine Griezmann

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]