អ៊ីតាលី៖ តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានគេដឹងថា នឹងចូលរួមធ្វើដំណើរទៅប្រកួតជាមួយក្លិប Sassuolo នាថ្ងៃអាទិត្យសប្តាហ៍នេះ។ គេសង្កេតឃើញថា Ronaldo នៅតែទៅហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅក្លិប Juventus តាមធម្មតាដដែល ដោយមិនសូវខ្វល់ខ្វាយថ្ងៃខួបកំណើតប៉ុន្មានឡើយ។

កាលពីព្រឹកថ្ងៃអង្គារ ជាថ្ងៃខួបកំណើត Ronaldo ហើយគេបានសម្រាកជួបជុំ និងលេងបាល់ទាត់ជាមួយកូនប្រុសវ័យ ១ខួបរបស់គេ មុនពេលអបអរថ្ងៃខួបកំណើតដោយមាននំខេក និងផ្លុំទានយ៉ាងរីករាយ និងមានសុភមង្គលជាមួយគ្រួសារតូចរបស់គេ។

អ្នកគាំទ្រជាច្រើនរបស់ Juventus បានធ្វើការផ្ញើសារ ក៏ដូចជាបានបង្ហោះសារជូនពរសម្រាប់ Ronaldo ក្នុងឱកាសខួបកំណើតរបស់គេដូចគ្នា។ កីឡាករ Cristiano Ronaldo ក៏បានធ្វើការថ្លែងអំណរគុណទៅកាន់អ្នកគាំទ្រទាំងអស់ដែលបានជូនពរ និងអបអរថ្ងៃខួបកំណើតទី៣៤ របស់ខ្លួន។ 

តាមរយៈបទសម្ភាសន៍ជាមួយក្លិប Juventus កីឡាករ Ronaldo បានឱ្យដឹងថា គាត់ពិតជារីករាយណាស់ដែលបានចំណាយពេលវេលារៀបចំឆ្លងខួបកំណើតនៅអ៊ីតាលីជាលើកដំបូង។ 

Cristiano Ronaldo ពេលហ្វឹកហាត់នៅ Juventus
Cristiano Ronaldo​ និងគ្រួសារ

បើក្រឡេកមើលទៅកាន់គណនី Instagram របស់មិត្តស្រីវិញ នាង Georgina Rodrigeuz បានធ្វើការចែករំលែកវីដេអូមួយដែលនាង និងគ្រួសារមានភាពរីករាយចំពោះការជួបជុំគ្នានៅផ្ទះ។

គួរបញ្ជាក់ថា Cristriano Ronaldo ត្រូវបានក្លិប Juventus នាំយកពីក្រុម Real Madrid មកចូលរួមជាមួយខ្លួនកាលពីឆ្នាំមុនក្នុងតម្លៃខ្លួន ៨៨លានផោន៕ 

សូមទស្សនាវីដេអូខាងក្រោម៖

Cristiano Ronaldo និងកូនប្រុស
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]