ចិន៖ ប្រិយមិត្តមួយចំនួន ដែលតាមដានរឿងរ៉ាវរបស់តារាសម្តែងស្រីដ៏ល្បីនាង Fan Bingbing ច្បាស់ជាជ្រាបហើយថា តារាសម្តែងរូបនេះ ទើបតែរួចខ្លួនពីបទល្មើសគេចពន្ធ ដោយរូបនាងបានបង់ពន្ធឲ្យរដ្ឋជាទឹកប្រាក់អស់ រាប់រយលានដុល្លារអាមេរិក។

យ៉ាងណាមិញ ក្រោយពីមានសេរីភាពពេញលេញភ្លាម គេសង្កេតឃើញថានាង Fan BingBing កំពុងតែមានភាពមមាញឹកក្នុងការងារសិល្បៈ ហើយជាពិសេសនោះ នាងនៅតែជាប់ក្នុងក្រសែភ្នែក ម្ចាស់ផលិតផលជាច្រើន ចង់ទាក់ទងឲ្យនាងធ្វើជាអ្នកតំណាងផ្សព្វផ្សាយផលិតផលរបស់ពួកគេផងដែរ។

ម៉្យាងវិញទៀត ទន្ទឹមនឹងនោះដែរ កាលពីម្សិលមិញនេះ នាង Fan BingBing បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលមែនទែន នៅពេលដែលឃើញនាងបង្ហោះរូប២សន្លឹក បង្ហាញនូវរូបសម្រស់របស់ខ្លូន ពេលដែលមានជីវិតស្រស់បំព្រងឡើងវិញ ក្នុងគណនីអ៊ីនស្តារក្រាម ក្រោយបាត់មុខ មិនបង្ហោះរូបអ្វីទាំងអស់ រយៈពេលជិត១ឆ្នាំ។

ជាងនេះទៅទៀតនោះ សម្រាប់រូបភាព២សន្លឹកនោះដែរ ត្រូវបានគេចាប់អារម្មណ៍ថា នាង Fan BingBing បែរជាមានសក់ខ្លីទៅវិញ ព្រោះពីមុនមកអ្នកគាំទ្រមិនដែលឃើញតារាស្រីរូបនេះ កាត់សក់ខ្លីនោះទេ។

យ៉ាងណាក្តី អ្នកគាំទ្របាននាំគ្នាបញ្ចេញមតិថានេះ ប្រហែលជាស្ទាយ៍ថ្មីរបស់នាង Fan BingBing សម្រាប់ឆ្នាំ២០១៩ ក៏ថាបាន ព្រោះពីមុនមកនាងធ្លាប់ទុកសក់ឲ្យវែងជាយូរណាស់មកហើយ ដូច្នេះហើយពេលនេះ នាងប្តូរមកកាត់សក់ខ្លីវិញ ក៏គ្មានទាស់ខុសអីដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Fan BingBing
Fan BingBing
Fan BingBing
រូប Fan BingBing ទើបតែបង្ហោះ
រូប Fan BingBing ទើបតែបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]