ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបកន្លងមករួចហើយថា តារាសម្ដែងស្រី អ្នកនាង Margie និងស្វាមី បានជ្រើសរើសយកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ ជាថ្ងៃពិសេស ហើយក៏ជាថ្ងៃដែលអ្នកទាំងពីរ នឹងបានឃើញមុខមាត់ពិតកូនភ្លោះខ្លួន ជាលើកដំបូងផងដែរ។

ដោយឡែក សម្រាប់នៅក្នុងរយៈពេលនៃការទន្ទឹងរង់ចាំ ត្រៀមជួបមុខកូនភ្លោះនេះដែរ តារាសម្ដែងស្រី អ្នកនាង Margie និងស្វាមី ក៏បានរៀបចំផ្ទះ និងត្រៀមរបស់របបសម្រាប់កូនៗ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ ថ្មីៗនេះគូស្វាមីភរិយាមួយគូនេះ ក៏ទើបតែបានដឹកដៃគ្នា ទៅទិញរថយន្តស៊េរីទំនើប បែបលក្ខណៈគ្រួសារមួយគ្រឿង ដើម្បីជាកាដូត្រៀមស្វាគមន៍ សម្រាប់សមាជិកថ្មីជាទីស្រលាញ់២រូប ចូលមកកាន់គ្រួសារតូចមួយនេះផងដែរ។

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន បានបញ្ចេញអារម្មណ៍រំភើប ហើយថែមអបអរសាទរនូវជីវិតដ៏មានសុភមង្គលរបស់នាងជាមួយស្វាមីផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

Margie និងស្វាមី
Margie និងស្វាមី
Margie និងស្វាមី
រថយន្តថ្មី
រថយន្តថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]