(ភ្នំពេញ)៖ យុវជនសង្ស័យ២នាក់ ឆក់ទូរស័ព្ទស្រ្តីជនបរទេស ដែលជិះម៉ូតូរ៉ឺកម៉កកង់បី តែមិនបានសម្រេចដោយផ្អើលឆោឡោ ជនសង្ស័យផ្ដួលម៉ូតូរត់គេចតែម្នាក់ ចាប់បាននៅកន្លែងកើតហេតុចំណែកម្នាក់ទៀត រត់ចូលខុនដូរឡើងដល់ ជាន់ទី៧លោតចុះមកខាងក្រោម ទើរលើដំបូលផ្ទះស័ង្កសី បណ្តាលក្អួតឈាមហូរឈាមខ្លាំងពេក ស្លាប់នៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង១២៖១០នាទី ថ្ងៃត្រង់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៣C តាមផ្លូវ១២៣ ក្រុម៩ ស្ថិតនៅភូមិ២ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

ជនសង្ស័យឈ្មោះ ផល ព្រួញ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ព្រែកព្នាយ ខណ្ឌព្រែកព្នាយ រាជធានីភ្នំពេញ បានឆ្លើយសារភាពខ្លួន ជាអ្នកអង្គុយខាងក្រោយ ហើយមិត្តភ័ក្រ្តប្រុស ជាអ្នកបើកម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព ម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ១HL-៣៩៩៣ ឈ្មោះ អាយួន ភេទប្រុស អាយុ១៧ឆ្នាំ មិនស្គាល់ទីលំនៅទី ដោយមុនកើតហេតុ ខ្លួនបានជិះម៉ូតូដើរលេង លុះមកដល់ផ្លូវ៤៣២ ក្នុងទិសដៅពីជើង មកត្បូងហើយ ក៏ឃើញស្រ្តីជនបរទេសម្នាក់ អង្គុយក្នុងកង់បីដៃ កាន់ទូរស័ព្ទមិនស្គាល់ម៉ាក អ្នកបើកម៉ូតូធ្វើសកម្មភាព ឆក់តែមិនសំរេចទេ ដោយអ្នកបើកកង់បី និងជនបរទេស ស្រែកផ្អើលឆោឡោភ័យពេកផ្ដួលម៉ូតូ បំណងរត់តែខ្លួនប្រជាពលរដ្ឋចាប់បានភ្លាមៗតែម្ដង ហើយអ្នកដែលឆក់រត់ចោលម៉ូតូ ក្រោយមកក៏សមត្ថកិច្ចនាំខ្លួន មកអធិការដ្ឋានខណ្ឌចំការមន។

សមត្ថកិច្ចបន្ត មានជនសង្ស័យម្នាក់ស្លាប់រត់គេចឡើងខុនដូរ ដល់ជាន់ទី៧លោតចុះមកទើរលើដំបូលស័ង្កសីផ្ទះលេខ៣C តាមផ្លូវ១២៣ សង្កាត់បឹងត្របែក បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ស្រ្តីជនបរទេសមិនសំរេច ហើយយោងតាមចំលើយជនសង្ស័យម្នាក់ ដែលរួមដំណើរធ្វើសកម្មភាពឆក់ជាមួយគ្នា ហើយធ្វើការឃាត់ខ្លួនពីបទឆក់ទូរស័ព្ទ និងដកហូតសម្ភារម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព ម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១HL៣៩៩៣ និងកសាងសំណុំរឿងបញ្ជូលទៅកាន់តុលាការ ចំណែកជនសង្ស័យដែលស្លាប់ រងចាំនគរបាលការិយាល័យបច្ចេកទេសកោសល្យ ស្នងការរាជធានីភ្នំពេញ ចុះមកពិនិត្យសព និងយកតំកល់នៅវត្ត ដើម្បីស្វែងរកក្រុមគ្រួសារសពជាក្រោយទៀត៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]