អាមេរិក៖ កាលពីពេលថ្មីៗនេះ កំពូលអ្នកកីឡាកាស Rey Mysterio ឬហៅ 619 បានទៅលេងផ្នូរមិត្តសម្លាញ់ Eddie Guerrero កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម Instagram ។

Eddie Guerrero និង Rey Mysterio

លោក Rey Mysterio និងលោក Eddie Guerrero ត្រូវបានគេដឹងថា ពួកលោកគឺជាមិត្តសម្លាញ់ស្លាប់រស់នឹងគ្នា ពោលគឺពួកលោកពិតជាមានមនោសញ្ចេតនាស្អិតរមួតនឹងគ្នាខ្លាំងបំផុត។

ប៉ុន្តែជារឿងគួរឱ្យសោកស្តាយ កាលពីឆ្នាំ២០០៥ កន្លងទៅនេះ កំពូលអ្នកកីឡាកាសជើងចាស់លោក Eddie Guerrero បានស្លាប់បាត់ទៅ ធ្វើឱ្យលោក Rey Mysterio ឈឺចិត្តជាខ្លាំង។ ពោលគឺ លោកមិនហ៊ានទៅសែនផ្នូរមិត្តសំណព្វរបស់លោកនោះទេ។ នេះក៏ព្រោះតែលោក ហាក់ទទួលយកពុំបាននូវអ្វីដែលបានកើតឡើងចំពោះមិត្តសម្លាញ់បែបនេះ និងចង់រក្សាភាពស្ងប់ស្ងាត់ម្នាក់ឯង។

អស់រយៈពេលជាង ១៣ឆ្នាំ មកនេះ កំពូលអ្នកកីឡាកាស 619 រូបនេះ នៅតែមិនមានភាពក្លាហាន ហ៊ានប្រឈមមុខ ទៅសែនផ្នូរលោក Eddie ។ ប៉ុន្តែយ៉ាងណាមិញ ទើបតែកាលពីថ្ងៃច័ន្ទកន្លងទៅនេះ ទើបលោកមានភាពក្លាហាន ហ៊ានទៅសែនផ្នូរសម្លាញ់ Eddie ដែលថ្នូរនោះគឺនៅក្នុងទីក្រុង Scottsdale រដ្ឋ Arizona សហរដ្ឋអាមេរិក។ 

Rey Mysterio

ក្រោយមក លោកបានបង្ហោះរូបលោកចូលក្នុងបណ្តាញសង្គម Instagram និងបានរៀបរាប់រឿងនេះប្រាប់មហាជនទាំងអស់ ធ្វើឱ្យមហាជនជាច្រើនស្រក់ទឹកភ្នែក និងបានចូលរួមរំលែកទុក្ខលោក Eddie ផងដែរ។

យ៉ាងណាមិញ មានមនុស្សម្នាជាច្រើនកុះករ ជាពិសេសអ្នកគាំទ្រវិស័យកីឡាកាស នៅតែចងចាំលោក Eddie Guerrero និងលោក Rey Mysterio នៅក្នុងក្រអៅបេះដូងរបស់ពួកគេជានិច្ច៕ 

Rey Mysterio
Eddie Guerrero

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]