ភ្នំពេញ៖ បន្ទាប់ពីតារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាព កញ្ញា ខេមរៈ ស្រីពៅ ប្អូនស្រីលោក ខេមរៈ សិរីមន្ត បានទទួលមរណភាពកាលពីថ្មីៗនេះ ធ្វើឲ្យទស្សនិកជន អ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីដំណឹងដ៏ក្រៀមក្រំមួយនេះ និងបានចូលរួមរំលែកទុក្ខ ខណៈដែលគ្រប់គ្នាក៏ចង់ដឹងច្បាស់ផងដែរ ពីមូលហេតុនៃការលាចាករបស់ប្អូនស្រីលោក។  

យ៉ាងណាមិញ ជុំវិញនឹងរឿងរ៉ាវខាងលើនេះ លោក ខេមរៈ សិរីមន្ត ក៏ធ្លាប់បានសន្យាមកកាន់ទស្សនិកជនដែរថា លោកនឹងធ្វើការបកស្រាយពីមូលហេតុមួយចំនួននៃការស្លាប់របស់ កញ្ញា ស្រីពៅ ជាប្អូនស្រីនាឆាប់ៗនេះផងដែរ។

ជាក់ស្ដែង នៅមុននេះបន្តិច នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ខេមរៈ សិរីមន្ត ក៏បានធ្វើការ Live វីដេអូ ជាមួយនឹងការសរសេរបញ្ជាក់ថា៖ «បន្ទាប់ចុះចែកម៉ូតូជូនអតិថិជនរួចហើយ ខ្ញុំបាទនិងប្រាប់អំពីមូលហេតុដែលនាំឲ្យប្អូនស្រីពៅ ឈឺរហូតបាត់បង់ជីវិត» ៕ 

ដូច្នេះប្រិយមិត្តមានតែរង់ចាំទស្សនា និងស្តាប់ទាំងអស់គ្នា នូវវីដេអូ Live ខាងក្រោមនេះ៖ 

លោក ខេមរៈ សិរីមន្ត
លោក ខេមរៈ សិរីមន្ត
ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត