ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាលើបណ្ដាញសង្គម នូវរូបភាពដ៏កម្ររបស់កំពូលតារាចម្រៀងស្រីល្បីៗ លំដាប់ជួរមុខប្រចាំប្រទេសកម្ពុជា ដែលមានកញ្ញា ឱក សុគន្ធ អ្នកនាង ពេជ្រ សោភា និងកញ្ញា សុខ ពិសី ដោយកន្លងមកអ្នកទាំង៣ កម្របានរួមការងារជាមួយគ្នាណាស់ ។

ទន្ទឹមជាមួយគ្នានោះ កំពូលតារាចម្រៀងស្រីទាំង៣ដួងនេះ ត្រូវបានគេឃើញថា បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងឈុតសម្លៀកបំពាក់ដែលមានពណ៌ផ្សេងៗគ្នា ធ្វើឲ្យសម្រស់ម្នាក់ៗ កាន់តែស្រស់ស្អាត លេចធ្លោខ្លាំង គួរឲ្យគយគន់តែម្ដង។

ដោយឡែក អ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ តាមរយៈរូបភាព និងវីដេអូ ដែលបានបង្ហោះលើផេក Sok Pisey SundayFan ដែលកំពូលតារាចម្រៀងស្រីដ៏ស្រស់សោភាទាំង៣ដួង ក៏បានបង្ហើរសំនៀងរួមគ្នា ជាមួយនឹងទឹកមុខយ៉ាងសប្បាយរីករាយ អមនឹងកាយវិការយ៉ាងស្និទ្ធស្នាល ដែលធ្វើឲ្យមហាជនដែលជាអ្នកគាំទ្រ ញញឹមបិទមាត់មិនជិត ពេលដែលបានឃើញទិដ្ឋភាពដ៏កម្រមួយនេះ ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

សុខ​ ពិសី ឱក សុគន្ធ និង ពេជ្រ សោភា
សុខ​ ពិសី ឱក សុគន្ធ និង ពេជ្រ សោភា
សុខ​ ពិសី ឱក សុគន្ធ និង ពេជ្រ សោភា
សុខ​ ពិសី ឱក សុគន្ធ និង ពេជ្រ សោភា
សុខ​ ពិសី ឱក សុគន្ធ និង ពេជ្រ សោភា
សុខ​ ពិសី ឱក សុគន្ធ និង ពេជ្រ សោភា
សុខ​ ពិសី ឱក សុគន្ធ និង ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា