បរទេស៖ ក្រោយពីសិក្សា  ធ្វើការ ឬរកស៊ី រួច មនុស្សតែងគិតស្រមៃចង់ទៅដើរលេងនៅកន្លែងកម្សាន្តនានាណាមួយ ដើម្បីជាការបន្ធូរអារម្មណ៍ និងបំបាត់ភាពតានតឹង។  

បើអ្នកធ្លាប់មើលរឿងទីតានិច អ្នកប្រាកដជាស្ងើចសរសើរថា កប៉ាល់ទីតានិច ពិតជាឡូយ និងស្រស់ស្អាតណាស់ ហើយអ្នកប្រាកដជាប្រាថ្នាថាថ្ងៃណាមួយអ្នកចង់ធ្វើដំណើរតាមកប៉ាល់ ឬនាវាកម្សាន្តអីចឹងដែរ។ 

ដូច្នេះថ្ងៃនេះយើងសូមណែនាំអ្នករាល់គ្នាមកស្គាល់នាវាកម្សាន្តមួយដែលត្រូវបានគេចាត់ទុកជានាវាកម្សាន្តដ៏ធំបំផុតនៅលើលោក។

នាវា Symphony of the Seas

នាវាកម្សាន្តដ៏ធំនេះមានឈ្មោះថា Symphony of the Seas មានប្រវែងជាង ៣៦១ម៉ែត្រ កម្ពស់ជាង ៧២ម៉ែត្រ និងមាន ១៨ជាន់។ នាវាយក្សនេះអាចផ្ទុកអ្នកដំណើរបានរហូតដល់ ៦,៦៨០នាក់ និងនាវិក (បុគ្គលិកធ្វើការនៅលើនាវា) ២,២០០នាក់។

វាប្រៀបបានដូចជាសួនកម្សាន្តយក្សមួយអីចឹង ពោលគឺមានរបស់លេងជាច្រើនដូចជា ជិះបំពង់លូ ឬស្លាយទឹកដ៏ខ្ពស់បំផុតនៅលើសមុទ្រកម្ពស់១០ជាន់, មានកន្លែងលេងបាល់បោះ, បាញ់កាំភ្លើងឡាស៊ែរ, កន្លែងឡើងភ្នំសិប្បនិម្មិត, កន្លែងជិះសេះវិល, ជិះខ្សែកាប, អាងហែលទឹក, សួនរុក្ខជាតិចម្រុះជាង ២០,០០០ដើម, កន្លែងជិះស្គី និងកន្លែងលេងជាច្រើនផ្សេងទៀត។

គួរឱ្យដឹងផងដែរ នាវាកម្សាន្តនេះតែងតែធ្វើដំណើរឆ្លងកាត់សមុទ្រ Caribbean៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

នាវា Symphony of the Seas
នាវា Symphony of the Seas

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]