តើប្រិយមិត្ដយល់ថា ការបង្រៀនធ្វើមាន់បំពង អាចឲ្យអ្នកបង្រៀននោះល្បីដែរឬទេ?

យោងទៅតាមគេហទំព័ររបស់តៃវ៉ាន់បានឲ្យដឹងថា មាន់បំពងបានដឹកនាំ តារាម៉ូដែលវ័យក្មេងរបស់តៃវ៉ាន់ អាចធ្វើការចុះកិច្ចសន្យាជាមួយនឹង ការដើរបង្ហាញម៉ូតនៅក្នុងប្រទេសជប៉ុនបាន។ Cheng Chia-chen ដែលជាតារាបង្ហាញម៉ូតអាយុ ១៩ឆ្នាំនេះ បានទទួលភាពល្បីល្បាញនៅក្នុងប្រព័ន្ធអ៊ិនធើណេត បន្ទាប់ពីនាងបានថតវីដេអូ ពីការបង្រៀនធ្វើមាន់បំពង ដែលនៅក្នុងនោះនាងទទួលកិច្ចសន្យាដ៏ល្អមួយពីជប៉ុនថែមទៀត។ មួយវិញទៀត វីដេអូនេះគឺជាផ្នែកផ្សព្វផ្សាយនៃមាន់បំពងរបស់ Bao Liao ដែលកំពុងតែទទួលប្រជាប្រិយភាព ក្នុងតៃវ៉ាន់ ជប៉ុន និងហុងកុង។ សម្រាប់ពេលបច្ចុប្បន្ននេះ នាងត្រូវបានសាធារណៈជនជាច្រើន ហៅនាងថា នារីមាន់បំពង។

សូមមើលរូបភាព៖





កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]