អង់គ្លេស៖ កីឡាករ Denis Suarez បានចូលរួមជាមួយ Arsenal តាមរយៈកិច្ចសន្យាខ្ចីជើងរហូតដល់ចប់រដូវកាល ២០១៨/១៩នេះ។

កីឡាករវ័យ ២៥ឆ្នាំរូបនេះទើបបន្តកិច្ចសន្យាជាមួយ Barcelona រហូតដល់ឆ្នាំ ២០២១ តែក្រោយពេល Arsenal  យករូបគេមកចូលរួមជាមួយក្លិបរួចមក  Arsenal មានលក្ខខណ្ឌដើម្បីធ្វើការចរចាទិញយកគេនៅរដូវក្តៅខាងមុខនេះដែរ។

Suarez បានធ្វើការចរចាជាមួយលោក Unai Emery ដែលជាអតីតគ្រូបង្វឹករបស់ខ្លួនកាលពីអំឡុងពេលលោក Emery នៅដឹកនាំ Sevilla  ហើយ Suarez ត្រូវបាន Barcelona ដាក់ឱ្យ Sevilla ខ្ចីជើងដូចគ្នា។

កីឡាករ Denis Suarez

គ្រូបង្វឹករបស់ Arsenal លោក Unai Emery បាននិយាយប្រាប់ទៅកាន់គេហទំព័រផ្លូវការរបស់ Arsenal ថា៖ “ក្លិបមានភាពរីករាយនាំយក Denis Suarez មកចូលរួម, Suarez  ជាកីឡាករល្អមួយរូប ដែលខ្ញុំធ្លាប់គ្រប់គ្រងកាលនៅ Sevilla”។ 

លោក Emery បានបន្តថា៖ “គេជាកីឡាករដែលមានគុណភាព និងរបៀបលេងច្រើននៅក្នុងតំបន់ប្រយុទ្ធ ដែលក្លិបជឿជាក់ថាគេពិតជាអាចជួយក្រុមបានច្រើន”។

កីឡាករ Denis Suarez

គួរបញ្ជាក់ថា កីឡាករ Denis Suarez ធ្លាប់បានចំណាយពេលវេលា ២រដូវកាលនៅ Man City មុនពេលចាកចេញទៅកាន់ Barcelona កាលពីឆ្នាំ ២០១៣។ Denis Suarez ត្រូវបាន Barcelona លក់ឱ្យក្លិប Villareal ក្នុងឆ្នាំ ២០១៥ ហើយត្រូវបានទិញត្រលប់មកវិញក្នុងឆ្នាំ ២០១៦។ 

ការរួមរស់ជាមួយ Barcelona រូបគេបង្ហាញខ្លួនជាមួយឈុតធំបាន ៧១ប្រកួត ក្នុងរយៈពេល ៣រដូវកាល និងឈ្នះពានធំៗជាច្រើនរួមមានដូចជា La Liga ម្តង Copa Del Rey ពីរដង និង Spanish Super Cup ពីរដង៕

កីឡាករ Denis Suarez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]