អាល្លឺម៉ង់៖ តារាឆ្នើមសញ្ជាតិជប៉ុន Shinji Kagawa បានបញ្ជាក់ពីការសម្រេចចិត្តចាកចេញពីក្លិបកំពូលតារាងអាល្លឺម៉ង់ Borussia Dortmund ទៅចូលរួមជាមួយក្លិបនៅតួកគី Besiktas។  កីឡាករសញ្ជាតិជប៉ុនរូបនេះបានសម្រេចចិត្តទៅចូលរួមនៅក្លិប Besiktas  ក្រោយពីរូបគេមិនសូវបានចូលលេង ពោលគឺបង្ហាញខ្លួនបានមួយប្រកួតប៉ុណ្ណោះ ក្រោមការដឹកនាំរបស់លោក Lucien Favre។ 

Shinji Kagawa នឹងត្រូវចូលរួមក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចប់រដូវកាលតែម្តងជាមួយក្លិប Besiktas។

Shinji Kagawa

គួរបញ្ជាក់ថា ដំបូងឡើយ Kagawa បានពិចារណាក្នុងការចូលរួមជាមួយក្លិបនៅអេស្ប៉ាញ ប៉ុន្តែយោងតាមហេតុផលមួយចំនួន គេក៏សម្រេចចិត្តផ្លាស់ទៅចូលរួមជាមួយក្លិបនៅលីគតួកគីនេះវិញ។

ក្លិប Besiktas បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៦ នៃលីគកំពូល Tukish Super Lig៕

Shinji Kagawa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]