ថៃ៖  របាយការណ៍ប្រចាំឆ្នាំថ្មីមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តីអន្តរជាតិ International Living Magazine បានបង្ហាញថា ថ្មីៗនេះថៃបានជាប់ឈ្មោះជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០លើពិភពលោកដែលជាទីកន្លែងល្អបំផុតសម្រាប់អ្នកចូលនិវត្តន៍។ នេះយោងតាមសារព័ត៌មាន The Nation ចេញផ្សាយថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៩

ក្នុងនោះប្រទេសប៉ារ៉ាម៉ាជាប្រទេសលេខមួយក្នុងកំពូលតារាងប្រទេសល្អសម្រាប់អ្នកចូលនិវត្តន៍ ខណៈប្រទេសម៉ាឡេស៊ីឈរនៅលេខរៀងទី។ រីឯថៃវិញបានហក់ឡើងទៅលេងក្នុងតារាង តាមពីក្រោយដោយប្រទេសអេស្ប៉ាញដែលមានលេខរៀងទី១០ត្រឹម។  

ឆ្នេរ Andaman Sea
ឆ្នេរ Gulf of Thailand

ជាប្រទេសមួយដែលមានព្រំប្រទល់ជាប់កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា គេឃើញថាប្រជាជនថៃមានភាពរីករាយជាមួយនឹងឆ្នេរសមុទ្រទឹកក្តៅរបស់គេធំទាំងពីរជាខ្លាំងគឺ ឆ្នេរ Andaman Sea និង Gulf of Thailand

មិនតែប៉ុណ្ណោះ ថៃមិនដែលរងការគៀបសង្កត់និងជាប់អាណានិគមពីប្រទេសមានអំណាចលោកខាងលិចណាមួយឡើយក្នុងប្រវត្តិសាស្ត្រ។  ហេតុដូចនេះហើយទើប វប្បធម៌ កេរ្តិ៍ឈ្មោះ ទឹកដី និង ប្រាសាទបុរាណទាំងអស់ក្នុងប្រទេសថៃគឺត្រូវបានរក្សាទុកយ៉ាងដិតដល់និងគង់វង្សជាទីបំផុត។

ដោយសារថៃមានសម្បត្តិធម្មជាតិស្រស់ត្រកាល និងវប្បធម៌ល្បីរន្ទឺបែបនេះហើយ ទើបអាណាចក្រមួយនេះ អាចហក់ចូលក្នុងតារាងជាប់ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០ក្នុងពិភពលោក ជាទីកន្លែងល្អបំផុតសម្រាប់អ្នកចូលនិវត្តន៍។

កត្តាសំខាន់៣យ៉ាង ដែលធ្វើឲ្យថៃក្លាយជាប្រទេសល្អបំផុតមួយសម្រាប់អ្នកចូលនិវត្តន៍គឺ វប្បធម៌ អាកាសធាតុ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ មិនតែប៉ុណ្ណោះ កត្តាសំខាន់ផ្សេងទៀតដែលត្រូវរាប់បញ្ជូលមានដូចជា ការជួលជុលកន្លែងស្នាក់ក្នុងតម្លៃសមរម្យ និងជម្រើសនៃការរស់នៅក្នុងជីវភាពដ៏សមស្របមួយ។

ក្នុងរបាយការណ៍ដដែលក៏បានសរសេររៀបរាប់ពីជម្រើសជាច្រើនបែប ស្ថិតនៅតំបន់ឆ្នេរសមុទ្រធំៗទាំងពីរខាងលើ សម្រាប់អ្នកចូលនិវត្តន៍សិក្សានិងស្វែងយល់បន្ថែមមុនសម្រេចចិត្តមករស់នៅក្នុងទឹកដីនិងបរិយាកាសថ្មី។

បើយោងតាមប្រសាសន៍របស់លោក Yutthasak Supphasorn ដែលជាអាជ្ញាធរទេសចរណ៍ក្នុងប្រទេសថៃម្នាក់បាននិយាយថា "វាពិតជារង្វាន់មួយដែលយើងសមនឹងទទួលបានពិតមែន។ ថៃគឺជាប្រទេសមួយដ៏ល្អអស្ចារ្យនិងសាកសមសម្រាប់អ្នកចូលនិវត្តន៍"។ គាត់បន្តថា វាគឺជាដំណឹងដ៏ល្អវិសេសមួយ។ មានភ្ញៀវទេសចរចូលនិវត្តន៍ជាច្រើននាក់ បានសម្រេចចិត្តប្តូរមករស់នៅខេត្តផ្សេងៗក្នុងប្រទេសថៃ ពិសេសនោះគឺខេត្ត ឈៀ​ង​ម៉ៃ  និង ណងខៃ ជាដើម៕

លោក Yutthasak Supphasorn
ខេត្ត ឈៀ​ង​ម៉ៃ
ខេត្តមួយនៅថៃ
ខេត្តណងខៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]