ចិន៖ ដោយសារតែពាក្យសម្ដីមើលងាយ ជេរប្រមាថ រហូតសឹងតែធ្លាក់ខ្លួនទៅជាមនុស្សបាក់ទឹកចិត្ត យុវជនវ័យជំទង់ម្នាក់ បានតស៊ូផ្លាស់ប្តូរខ្លួនឯងពីរូបរាងធាត់អាក្រក់ មុខសុទ្ធតែមុន រហូតទាល់តែប្រែស្រស់សង្ហា មើលសឹងតែមិនស្គាល់ មិនចាញ់តារាកូរ៉េ ដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

រូបភាព៖ ពីមុន (ស្តាំ) និងពេលបច្ចុប្បន្ន (ឆ្វេង)

បើយោងតាមប្រភពសារព័ត៌មាន ក្មេងប្រុសវ័យជំទង់ខាងលើនេះ មានអាយុ១៨ឆ្នាំ មិនបញ្ចេញឈ្មោះ បានចែករំលែករឿងរ៉ាវផ្ទាល់ខ្លួននៅក្នុងប្លុកចិនមួយ (Blog) ជុំវិញនឹងរូបសម្បត្តិកាលពីមុន និងពេលឥឡូវនេះ ដែលកន្លងមករូបគេធ្លាប់ត្រូវបានមនុស្សជាច្រើនមើលងាយ ទាំងប្រុសទាំងស្រី រហូតស្ទើរតែមិនចង់ចេញជួបមុខនរណាទាំងអស់ សូម្បីតែរឿងស្នេហាក៏ពុំដែលហ៊ានស្រមៃ ប៉ុន្តែនៅទីបំផុត ការប្រមាថមើលងាយនោះ ក៏បានធ្វើឲ្យរូបគេក្លាយមកជាមនុស្សថ្មីម្នាក់ទៀត។

រូបភាព៖ ពីមុន

ក្មេងប្រុសវ័យជំទង់រូបនេះ បានឲ្យដឹងថា កាលនៅក្នុងថ្នាក់វិទ្យាល័យ រូបគេមិនដែលហ៊ានសម្លឹងមើលនារីស្អាតៗនោះឡើយ ព្រោះតែខ្លាចពួកនាងសើចចំអកមកលើខ្លួន ចំពោះរូបរាងមិនស្អាតបាតនេះ ហើយរូបគេក៏កម្រនឹងចេញទៅក្រៅជាមួយនឹងមិត្តៗ ដែលមានអាយុស្របាលៗនឹងខ្លួនណាស់ នេះក៏ដោយសារតែខ្លួន មានអារម្មណ៍ថាខ្លាចៗ ខ្មាសអៀន ឬខ្វះទំនុកចិត្តលើខ្លួនឯង។

ក្មេងប្រុសជំទង់រូបនេះ បានឲ្យដឹងទៀតថា ជាក់ស្តែង កាលពីឆ្នាំមុននេះ នៅថ្ងៃមួយក្នុងអំឡុងកម្មវិធីរបស់សាលា (វិទ្យាល័យ) មានសិស្សស្រីម្នាក់ក្នុងថ្នាក់ជាមួយនឹងគេ បានជ្រុះកាបូបរបស់នាង ហើយនៅពេលនោះ រូបគេក៏បានជួយឱនរើសឲ្យនាង ប៉ុន្តែអ្វីដែលទទួលបានជំនួសដោយពាក្យអរគុណនោះ នាងបែរជាមើលងាយមកលើរូបគេយ៉ាងខ្លាំងថា «មិនបាច់ជួយរើសឲ្យខ្ញុំទេ ឯងនេះពិតជាធ្វើឲ្យខ្ញុំអាម៉ាស់មុខណាស់! មើល៍ចុះ! រូបរាងឲ្យឡើងអាក្រក់!» ហើយនាងថែមទាំងបានបញ្ចេញកាយវិការមិនសមរម្យមកលើរូបគេថែមទាំងទៀតផង ដែលធ្វើរូបគេខឹងចិត្តនឹងនាងជាខ្លាំង។

រូបភាព៖ ពីមុន

ជាការពិតណាស់ រឿងរ៉ាវមួយនេះត្រូវបានផ្លាស់ប្តូរ នៅពេលដែលក្មេងប្រុសវ័យជំទង់រូបនេះ បានទទួលរងនូវការម៉ាស់ច្រើនដងពេក ពីមនុស្សដែលនៅជុំវិញខ្លួន។ ហើយរូបគេក៏បានតាំងចិត្ត និងគិតដែរថា មិនឲ្យមានរឿងរ៉ាវអាម៉ាស់បែបនេះ ចូលមកក្នុងជីវិតរបស់គេបានទៀតនោះទេ នៅពេលដែលរូបគេបន្តចូលរៀននៅក្នុងថ្នាក់មហាវិទ្យាល័យ។

នៅទីបំផុតចាប់តាំងពីពេលនោះមក ក្មេងប្រុសជំទង់រូបនេះ ក៏បានងាកមកគិតគូររឿងសម្រស់ខ្លួនឯង តាមរយៈការហាត់ប្រាណសម្រកទម្ងន់ ទទួលទានរបបអាហារយ៉ាងតឹងរ៉ឹង ទិញនិងរៀនស្លៀកសម្លៀកបំពាក់បែបហាយសូរស្អាតៗ មានគ្រប់ពណ៌គ្រប់ម៉ូត និងជាពិសេសនោះ រូបគេក៏បានតាមដានមើលពីស្ទាយ៍តុបតែងខ្លួន និងការបង្រៀន Make up (ផាត់មុខ) របស់តារាប្រុសកូរ៉េនៅលើអ៊ីនធើណែត ដើម្បីយកមកអនុវត្តន៍លើខ្លួនឯងថែមទៀតផង។

កំលោះរូបនេះបានបន្តថា អស់ជាយូរខែមក នៅពេលដែលរូបគេមានភាពជឿជាក់លើខ្លួនឯងវិញហើយនោះ ដំបូងឡើយរូបគេក៏បានបង្ហោះរូបថតរបស់ខ្លួននៅលើបណ្តាញសង្គម ដែលធ្វើឲ្យអតីតមិត្តវិទ្យាល័យរបស់គេជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហើយនៅក្នុងនោះក៏មានមិត្តស្រីម្នាក់ បាននិយាយទាំងភ្ញាក់ផ្អើល និងសឹងតែមិនគួរឲ្យជឿដែរថា «នៅទីបំផុតសម្លាញ់ឯងបានផ្លាស់ប្តូរហើយ ពីកូនទារូបអាក្រក់ ទៅជាហង្សដែលមានរូបកាយស្រស់សង្ហា»

រូបភាព៖ នាពេលបច្ចុប្បន្ន

ពីក្មេងប្រុសរូបរាងអាក្រក់ មកជាកំលោះសង្ហាដូចប្រែកាយនេះ ក៏បាននិយាយទៀតដែរថា៖

«ខ្ញុំពិតជាចង់ផ្តល់ដំបូន្មានទៅកាន់ក្មេងប្រុសទាំងអស់ ដែលត្រូវបានគេរិះគន់និងសើចចំអក ដោយសារតែរូបរាងអាក្រក់។ ទោះយើងមិនស្អាតមែន តែយើងត្រូវតែរៀនពីវិធីកែលម្អខ្លួនឯងឲ្យស្អាតបាន។ នៅពេលដែលអ្នកមានអារម្មណ៍ថាខ្លួនឯងអន់ គួរតែឈប់គិតនិងបន្ទោសខ្លួនឯងទៀតទៅ ហើយគួរតែយកពេលវេលានោះ ទៅរៀនពីរបៀបថែសម្ផស្សខ្លួនអ្នកវិញ ទើបជាការប្រសើរជាង» ។
រូបភាព៖ នាពេលបច្ចុប្បន្ន

រូបគេបន្តថា៖

«ក្មេងប្រុសជំទង់ៗទាំងអស់ គួរតែកុំបដិសេធ ឬខ្មាសអៀនចំពោះរឿងតុបតែងមុខមាត់នេះ ហើយកុំគិតថាឲ្យតែគ្រឿងសម្អាងទាំងអស់នោះ សុទ្ធតែរបស់មនុស្សស្រីអី។ ពេលវេលាគឺតែងតែផ្លាស់ប្តូរ ហើយពួកយើងក៏ត្រូវតែធ្វើអ្វីដែលល្អសម្រាប់ខ្លួនឯងដូចគ្នាដែរ។ មើល៍មកខ្ញុំចុះ! វាគឺពិតជាផ្លាស់ប្តូរខ្លាំងមែនទែន ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ខុសកាលពីខ្ញុំនៅអាយុ ១៧ឆ្នាំ។ ខ្ញុំដឹងថាខ្ញុំក៏នៅតែមានចំណុចខ្វះខាត ហើយខ្ញុំក៏នឹងនៅតែបន្តធ្វើវាទៀតដើម្បីខ្លួនឯងផងដែរ» ។
រូបភាព៖ នាពេលបច្ចុប្បន្ន

គួរឲ្យដឹងផងដែរថា បើយោងតាមប្រភព ក្មេងប្រុសវ័យជំទង់ខាងលើនេះ គឺពុំបានជ្រើសរើសការវះកាត់កែសម្ផស្សនោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ដូចបានរៀបរាប់ខាងលើ ពោលគឺ រូបគេបានព្យាយាមក្នុងការហាត់ប្រាណសម្រកទម្ងន់ ទទួលទានរបបអាហារយ៉ាងតឹងរ៉ឹង ទិញនិងរៀនស្លៀកសម្លៀកបំពាក់បែបហាយសូរស្អាតៗ ប្រើប្រាស់ផលិតផលព្យាបាល និងជំនួយសម្រស់ និងតាមដានមើលពីស្ទាយ៍តុបតែងខ្លួន និងការបង្រៀន Make up (ផាត់មុខ) របស់តារាប្រុសកូរ៉េនៅលើអ៊ីនធើណែត ដើម្បីយកមកអនុវត្តន៍លើខ្លួនឯង បង្កើនលក្ខណៈធម្មជាតិ និងបិទបាំងកំហុសមិនស្អាតត្រង់កន្លែងណាមួយនោះ (លើរាងកាយ និងផ្ទៃមុខ) តែប៉ុណ្ណោះ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

រូបភាព៖ នាពេលបច្ចុប្បន្ន
រូបភាព៖ នាពេលបច្ចុប្បន្ន
រូបភាព៖ នាពេលបច្ចុប្បន្ន
រូបភាព៖ ពីមុន
រូបភាព៖ ពីមុន
រូបភាព៖ ពីមុន
រូបភាព៖ នាពេលបច្ចុប្បន្ន
រូបភាព៖ នាពេលបច្ចុប្បន្ន
រូបភាព៖ នាពេលបច្ចុប្បន្ន
រូបភាព៖ នាពេលបច្ចុប្បន្ន
រូបភាព៖ នាពេលបច្ចុប្បន្ន
រូបភាព៖ នាពេលបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]