អ្នកសម្អាតរោងភាពយន្តអាសអាភាស

អ្នកសម្អាតរោងភាពយន្តអាសអាភាស ត្រូវបោសសម្អាតបន្ទប់ភាពយន្ត និមួយៗ និង ជូតសម្អាតកៅអី និង ឥដ្ឋក្រោមកៅអី ។ អ្វីដែលធ្វើឱ្យការងារនេះពិបាក គឺអ្នកទស្សនាភាពយន្តអាសអាភាស តែងតែ ធ្វើអ្វីផ្ដេសផ្ដាស ទន្ទឹមនឹងពេលមើល បន្សល់នូវកាកសំណល់គួរឱ្យខ្ពើម ។ អ្វីដែលល្អនោះគឺថា អ្នកសម្អាតអាចមើលរឿងក្ដៅសាច់ទាំងនោះមិនបាច់បង់ថ្លៃ។

ឆ្មាំវាំងអង់គ្លេស

ឆ្មាំវាំង Buckingham នៃប្រទេសអង់គេ្លស ត្រូវឈត្រង់ខ្លួនជាប់រាប់ម៉ោង ហើយ មិនត្រូវអនុញ្ញាតឱ្យសើច ។ ពួកគេចំណាយពេលរាប់ម៉ោងរាល់ថ្ងៃដើម្បីសំអាតឯកសណ្ឋានឆ្មាំ និង គ្រឿងផ្សេងៗ ព្រោះថា ពួកគេនឹងត្រូវគេចុះពិនិត្យជារាងរាល់ថ្ងៃ បើឆ្មាំណាមានស្នាមប្រលាក់លើឯកសណ្ឋាន និង ស្បែកជើងតែ បន្ដិច នឹងត្រូវទទួលទោសឱ្យឈយាមថែមម៉ោង។ អ្នកទេសចរខ្លះដោយដឹងថាឆ្មាំវាំងមិនអនុញ្ញាតឱ្យ កម្រើក និង បញ្ចេញទឹកមុខ ក៏ចូលចិត្តលេងសើចជាមួយឆ្មាំដូចរូបខាងក្រោម។ សូមមើលកំប្លែង Mr. Bean ដែលលេងសើចជាមួយឆ្មាំវាំង។

ខាងក្រោមនេះជាឆ្មាំវាំងប្រទេសកម្ពុជា ដែលមានឯកសណ្ឋានផ្សេងៗគ្នា ខ្លះអង្គុយ ខ្លះឈត្រង់ ខ្លះ ឈផ្អែក។

ដោយ Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]