ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបរូចមកហើយ ពីដំណឹងដ៏សែនរន្ធត់ និងគួរឲ្យសោកស្ដាយជាទីបំផុត ដោយតារាចម្រៀងស្រី ខេមរៈ ស្រីពៅ បានទទួលមរណភាព កាលពីវេលាថ្ងៃសុក្រ ថ្ងៃទី២៥ ខែមករា នៅឯប្រទេសឥណ្ឌាផងដែរ។

ដោយក្នុងនោះ កាលពីយប់មិញនេះដែរ សពរបស់តារាចម្រៀងស្រី កញ្ញា ខេមរៈ ស្រីពៅ ក៏ត្រូវបានក្រុមគ្រួសារ បានដឹកមកដល់មាតុប្រទេសវិញ ដើម្បីយកមកធ្វើបុណ្យទៅតាមប្រពៃណីខ្មែរ។ ជាមួយនោះដែរ ឃើញថាក្រុមគ្រួសាររបស់សព កញ្ញា ខេមរៈ ស្រីពៅ ដែលបានទន្ទឹងរង់ចាំ ទាំងសោកសង្វេគ ក៏បានត្រៀមរៀបចំរោងពិធីបុណ្យសពរួចរាល់ជាស្រេច ដើម្បីទទួលសព ធ្វើបុណ្យតាមប្រពៃណីផងដែរ។

ដោយឡែក បើយោងតាមការសាកសួរពីប្រភពជិតដិតមួយ បានប្រាប់មកខ្មែរឡូតថាចំពោះថ្លៃចំណាយលើការរៀបចំពិធីទាំងអស់ ឬនិយាយឲ្យចំទៅគឺ ថ្លៃចំណាយលើពិធីបុណ្យសពទាំងមូល  របស់តារាចម្រៀងស្រី កញ្ញា ខេមរៈ ស្រីពៅ ចាប់តាំងពីថ្ងៃចាប់ផ្ដើម ដល់បុណ្យប្រាំពីរថ្ងៃ គ្រោងនឹងចំណាយដល់ទៅជាង ២ម៉ឺនដុល្លារផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

ខេមរៈ ស្រីពៅ
ទិដ្ឋភាពបុណ្យសព ខេមរៈ​ ស្រីពៅ
ទិដ្ឋភាពបុណ្យសព ខេមរៈ​ ស្រីពៅ
ទិដ្ឋភាពបុណ្យសព ខេមរៈ​ ស្រីពៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត